រដ្ឋាភិបាល​ឱ្យ​រួមគ្នា​បង្កើន​ភាព​អង់អាច​ដល់​ស្ត្រី​ក្នុង​កិច្ចការ​សង្គម

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានកិត្តិយសនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

​​​ក្រុ​​​ម​ប្រឹ​​​​​​ក្សាជា​តិ​ដើ​​​​ម្បី​ស្ត្រី​​​​រប​​ស់រ​ដ្ឋាភិ​បាល​ បា​នលើ​ក​ឡើ​ងពី​ភា​ពចាំបាច់​​រួម​គ្នាដោះ​ស្រា​​យ​​ប​​ញ្ហា​​ស្ត្រី ​ដើ​​ម្បី​​ប​ង្កើន​ភាព​អង់អាចរបស់​​ពួក​គេ​ក្នុង​កិ​ច្ចការ​ស​ង្គម​ ក្រោ​យ​ពីរក​ឃើញ​ថា ​ការប្រឈមថ្មីៗនៅប​ន្ត​កើត​​ឡើង​ បើទោះ​បី​មានការខំប្រឹងប្រែងពីស្ថាប័នពាក់ព័ន្ធ។

​លោក​នាយ​ករដ្ឋ​មន្ត្រី ហ៊ុ​ន សែន ​នៅព្រឹកថ្ងៃ​ចន្ទនេះ​ បាន​ចូលរួ​មកិច្ច​ប្រជុំបូកសរុបលទ្ធផ​លការងារឆ្នាំ​២០២២​ រ​ប​ស់​ក្រុ​មប្រឹក្សាជាតិ​កម្ពុជា​ដើ​ម្បីស្រ្តី នៅទីស្ដីការគណៈរដ្ឋមន្ត្រី​។

ក្រោ​យបិ​ទប​ញ្ចប់កិច្ច​​ប្រជុំ​បិទទ្វា​រ ​​លោកនាយ​​ក​រដ្ឋ​ម​ន្ត្រី ហ៊ុន សែន ​បា​​នប​ង្ហោះ​សា​រនៅ​លើ​​ហ្វេស​​ប៊ុក​ថា​​ ក្នុង​​​កិច្ច​​ប្រ​ជុំ​នោះ​ លោ​កស្រី​​ ជូ ប៊ុ​​ន​អេង​​ ប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ​បានជំ​រុ​ញឱ្យ​ស្ថា​ប័​ន​ពាក់ព័​ន្ធ ​រួមគ្នា​បន្ត​ដោះ​​ស្រា​យបញ្ហាស្រី្ត បើទោះបី​លោកស្រីថា​ បញ្ហាមួយចំនួនត្រូវបានដោះស្រាយ​ក៏ដោយ។

លោកស្រីថា៖ «របាយការណ៍លទ្ធផលការងារឆ្នាំ២០២០-២០២១ បង្ហាញពីវឌ្ឍនភាពការប្រឈមថ្មីៗ និង​ចំ​ណុច​សេសសល់ទាំងឡាយ ដែលយើងទាំងអស់គ្នាចាំបាច់ត្រូវខិតខំបន្តការដោះស្រាយក្នុងប​រិ​កា​រណ៍​​​​នៃជំងឺកូវីដ-១៩ ដើម្បីស្ដារនិងជំរុញការអភិវឌ្ឍគ្រប់វិស័យតាមរយៈការបន្តអនុវត្តវិធានការផ្នែ​ក​គោ​ល​នយោបាយ កម្មវិធីនិងសកម្មភាពជាក់លាក់នានា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងប​ង្កើ​​នភាពអង់​អាចដល់ស្ត្រី ដើម្បីការអភិវឌ្ឍប្រកបដោយបរិយាប័ន្ននិងចីរភាព»។

យ៉ាងណា លោកស្រី ជូ ប៊ុនអេង បញ្ជាក់ថា ការអភិវឌ្ឍសមត្ថភាពស្ត្រីជាថ្នាក់ដឹកនាំនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ការអភិវឌ្ឍសមត្ថភាពស្ត្រីជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការជានារីនៅថ្នាក់ជាតិ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ដោយថ្នាក់ដឹកនាំស្ថាប័ននីមួយៗ។

លោកស្រីបញ្ជាក់ថា ពីឆ្នាំ២០២០-២០២១ ស្ត្រីចំនួន២ ២៣៥​នាក់ នៃចំនួនអ្នកចូលរួមសរុប៣ ៨៧១នាក់ បាន​ចូលរួមសិក្ខាសាលាវគ្គបណ្ដុះបណ្ដាល និងជំនាញនានាទាំងក្នុងប្រទេសនិងក្រៅប្រទេស។ បន្ថែម​ពី​នេះ លោកស្រីថា នៅរដ្ឋបាលថ្នាក់ក្រោម​ជាតិ និងក្រសួងកិច្ចការនារី បានរៀបចំកម្មវិធីអភិវឌ្ឍន៍​ស​មត្ថភាព​មន្ត្រីកិច្ចការនារី ក្នុងការអនុវត្តការងារ ការស្វែងរកការគាំទ្រមតិ ការបញ្ជ្រាប​យេន​ឌ័រ និងបរិយា​ប័ន្ន សីលធម៌សង្គម និងភាពជាអ្នកដឹកនាំ និងដាក់បញ្ចូលទៅក្នុងកម្មវិធីវិនិយោគឃុំ-សង្កាត់ និងសមា​ហ​រណកម្មផែនការឃុំ-សង្កាត់ ថ្នាក់ ក្រុង ស្រុក ខណ្ឌ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ