ព្រះមហាក្សត្រ​ផ្ដល់​នីតិសម្បទា​នយោបាយ​ដល់​មន្ត្រី​បក្ស​សង្គ្រោះជាតិ​៣រូបទៀត

ទិដ្ឋភាពនៅពីមុខរដ្ឋសភា ក្រុងភ្នំពេញ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យផ្តល់នីតិសម្បទានយោបាយឡើងវិញ ដល់មន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការ​រំលាយ​ចំនួន៣រូប បន្ទាប់ពីត្រូវបានហាមឃាត់មិនឱ្យធ្វើសកម្មភាពនយោបាយ​រយៈពេល៥ឆ្នាំតាមអំណាចសាលដីការបស់តុលាការកំពូល។

តាមព្រះរាជក្រឹត្យចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្ដេច​ព្រះបរមនាថ នរោត្ដម សីហមុនី បានត្រាស់​បង្គាប់​ផ្ដល់នីតិសម្បទានយោបាយឡើងវិញដល់មន្ត្រី​គណបក្សគណ​បក្សប្រឆាំង​ចំនួន៣រូប រួម​មាន លោក ចាន់ ចេង លោក កែត ឃី និងលោកស្រី ពត ពៅ។

លោក ចាន់ ចេង ជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្ដាល លោក កែត ឃី និងអ្នកស្រី ពត ពៅ ជា​សមា​ជិក​គណៈ​កម្មាធិការ​នាយកមក​ពី​​គណបក្សសង្គ្រោះជាតិដែលត្រូវតុលាការ​រំលាយ ត្រូវបានហាមឃាត់មិនឱ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល៥ឆ្នាំតាមអំណាចសាលដីកាលេខ ៣៤០ (ឆ) ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់តុលាការកំពូល។

គិតមកទល់ពេលនេះ អតីតថ្នាក់ដឹកនាំអតីតគណបក្សសង្រ្គោះជាតិ (CNRP) ជាង៣០​រូប ក្នុងចំណោម​១១៨រូប ដែលជាប់បម្រាមធ្វើនយោបាយ ត្រូវបានព្រះមហាក្សត្រផ្ដល់នីតិសម្បទាន​យោបាយឡើងវិញតាមសំណើរបស់ក្រសួងមហាផ្ទៃ និងនាយករដ្ឋមន្ត្រី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ