នាយករដ្ឋមន្ត្រី​ថា ក្ដីក្ដាំ​ឡើង​តុលាការ​ម្ដងៗ​អស់​លុយ​មិនតិចទេ

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន រួមជាមួយនឹងពិធីសម្ពោធព្រមគ្នានៅអាគារសាលាបឋមសិក្សា និងវិទ្យាល័យតេជោសែនត្បូងឃ្មុំ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

​​​​មេដឹ​​កនាំ​ប​ក្ស​កាន់អំណាច​ អំ​ពាវនាវ​ឱ្យប្រជាព​លរដ្ឋប្រើ​ប្រា​ស់​​យន្តការ​ដោះស្រា​​យជម្លោះ​​ក្រៅ​​ប្រព័ន្ធ​តុ​​លា​កា​រ ​ដោយ​សម្អាង​ថា ​ជម្លោះឡើង​តុលាការម្ដងៗ ពួ​ក​គេត្រូ​វ​​ចំណាយ​លុយ​ច្រើន​។

​កា​​រថ្លែ​​ងរ​​ប​ស់លោក​នាយ​ករ​ដ្ឋ​ម​ន្ត្រី ហ៊ុន សែន នេះ ​ធ្វើ​​ឡើង​ក្នុ​​ង​ពិ​ធី​ស​ម្ពោធ​​​​​​​ឱ្យ​​ប្រើប្រា​ស់​មន្ទី​​រពេ​ទ្យ​កម្ពុជា-​​​​ចិ​ន​ ​នៅខេត្តត្បូ​​ង​​ឃ្មុំ​ ​នា​ថ្ងៃច​ន្ទនេះ​​។

​​​​លោក​ ហ៊ុន សែន ​ថ្លែង​ថា ​ខេត្តត្បូងឃ្មុំ ដែលបានបំ​​បែកចេញ​​ពីខេ​ត្តកំ​ពង់ចា​ម ពេ​លនេះ​បាន​ផ្ដល់​សេវា​កាន់តែកៀក​ជូន​​ប្រជា​ពល​រដ្ឋ ទាំងវិស័យសុខា​ភិបាល ​និង​វិស័​យយុ​ត្តិធម៌​។ លោ​កបញ្ជាក់ថា​ ខេត្ត​​ថ្មីនេះ​មា​ន​​ទាំង​​សាលា​​ដំបូ​ង និ​​ងសាលាឧទ្ធ​រណ៍ ​ដែល​​ជាផ្នែ​​ក​មួយ​​មិន​ចាំបា​ច់​ឱ្យប្រជាព​លរ​​ដ្ឋឡើងសា​លាឧទ្ធរណ៍​​នៅរាជធានី​​ភ្នំពេញ ដើម្បីស្វែងរកសេវាយុត្តិធម៌ដូចពេលកន្លងទៅនោះទេ។ 

​ប​​ន្ថែមពីនេះ លោកអំពាវនាវ​ទៅប្រជា​ពលរដ្ឋ​កុំបង្កើតជម្លោះ ហើយបើមានបញ្ហា​គួរដោះ​ស្រា​យគ្នា​​​​​​ក្រៅប្រ​​​​ព័​ន្ធ​​​​​តុលា​កា​រ ដើ​ម្បីបញ្ចៀសកា​​រ​ចំ​ណា​យ​លុ​យ​ច្រើន​។

​លោ​កថា៖​ «ក្ដីក្ដាំគ្នាម្ដងៗ គឺអ​ស់​លុយមិ​នតិចទេ​! អ៊ីចឹង​បាន​សុំកុំ​ទាស់គ្នា​អី​ ​កុំឡើ​ងតុលា​ការអី រកវិធីដោះ​​ស្រាយក្រៅប្រព័ន្ធតុលាការ»។

យ៉ា​ណា លោករម្លឹកថា ការបង្កើតឱ្យមានសាលាឧទ្ធរណ៍​នៅតាមភូមិភាគក្នុងប្រទេសកម្ពុជា រួមទាំ​ងខេ​ត្តត្បូ​ង​​ឃ្មុំ​ផងនោះ ជាការធ្វើកំណែទម្រង់ប្រព័ន្ធតុលាការ ដើម្បីផ្ដល់សេវាយុត្តិធម៌កាន់តែប្រសើរ​ដ​​ល់​​ប្រជា​ពលរដ្ឋ។

អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោកបណ្ឌិត សាម អ៊ីន យល់ថា ការ​ដោះស្រាយ​វិវាទក្រៅប្រព័ន្ធ​តុលាការជាគំរូល្អមួយ បើអាជ្ញាធរមានជំនាញ​ដោះស្រា​យប្រកបដោយការទទួល​ខុស​ត្រូវ សម្រាប់​​ដោះស្រាយ​ជម្លោះតូចៗនៅថ្នាក់មូលដ្ឋាន ដែល​ពលរដ្ឋទាស់គ្នារឿងបញ្ហាព្រំដី បញ្ហា​ខ្ចីលុយ រួមទាំង​ទំនាស់​ក្នុងគ្រួសារ​ ជាដើម។

ប៉ុន្តែ​លោកថា ក្នុងប្រទេសជឿនលឿន ជម្រើសនេះ​គ្រាន់តែជាផ្នែកតូចមួយប៉ុណ្ណោះ ប៉ុន្តែ​អ្វីដែលសំ​ខាន់គឺ​ការ​​ពារ​ប្រព័ន្ធយុត្តិធម៌ កុំឱ្យមានការរំលោភអំណាច​ពីអ្ន​ក​នយោបាយ ទើបអាចធានាយុត្តិធម៌ស​ង្គមបាន។ 

លោកថា៖ «ក្នុងការកសាង គ្រប់គ្រង អភិវឌ្ឍន៍​ជាតិ​មួយ​ឱ្យ​ខ្លាំង គេត្រូវតែយកចិត្តទុកដាក់ គេត្រូវរៀបចំប្រព័​ន្ធតុលាការហ្នឹង​ឱ្យបានល្អប្រសើរ។ យើងមិនអាចទុកបណ្ដោយឱ្យប្រព័ន្ធ​តុលាការមួយដែលនៅរងសម្ពា​ធ​​នយោបាយ ដែល​មានអំពើពុករលួយច្រើន ហើយទុករឿងហ្នឹងចោល ហើយចេះតែស្រែកឱ្យប្រើប្រព័ន្ធផ្សេង​ទេ»។

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី មើលឃើញថា ការជំរុញរបស់នាយករដ្ឋមន្ត្រីនេះអាច​ជាការកាត់បន្ថយបញ្ហាកកស្ទះសំណុំរឿង និង​កាត់បន្ថយការចំណាយធនធានរដ្ឋផ្សេងទៀត ដែល​ជា​​ត​ម្រូវ​ការចាំបាច់សម្រាប់បម្រើឱ្យការជំនុំជម្រះក្ដីដែលស្ថាប័នសាម៉ីកំពុងប្រឈម។

ប៉ុន្តែលោកថា ភាពជោគជ័យ ទាល់តែធ្វើកំណែទម្រង់​ជា​ប្រព័ន្ធ ពិសេស​វិធាន​ទប់ស្កាត់អំពើពុករលួយ បើពុំនោះទេ​ ពលរដ្ឋនៅតែក្លាយជាជនរងគ្រោះជម្លោះក្ដីក្ដាំនោះដដែល។

លោកថា៖ «អំពើ​ពុករលួយត្រូវបានរកឃើញថា ជាឧបសគ្គមួយធំណាស់​សម្រាប់ប្រទេសក​ម្ពុជា លើគ្រ​​ប់​វិស័យ ទាំងវិស័យសេដ្ឋកិច្ច ទាំងវិស័យនយោបាយ ទាំងវិស័យយុត្តិធម៌។ អយុត្តិធម៌សង្គមហ្នឹងក៏សុ​ទ្ធ​តែអាច​ពាក់ព័ន្ធទៅនឹង​អំពើពុករលួយហ្នឹងដែរ។ ពិសេសរឿងអភិបាលកិច្ចល្អអីហ្នឹង ក៏ដោយសារ​អំពើ​ពុករលួយ​ហ្នឹង​ហើយ ធ្វើឱ្យមានការធាក់ថយច្រើន [ចំណាត់ថ្នាក់មិនល្អ]»។

រ​បាយការណ៍​​របស់​​អង្គការ​គម្រោង​យុត្តិធម៌​​ពិភពលោក (World Justice Project) ចេញ​ផ្សាយ​កាល​ពី​ខែ​តុលា ឆ្នាំ​២០២១ បាន​វាយតម្លៃ​ថា វិស័យ​យុត្តិធម៌​​នៅ​​កម្ពុជា​មាន​​​ភាព​អាក្រក់​​ ​​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​​បាត​តារាង ដោយឈរនៅ​​លេខ​រៀង​ទី​១៣៨ ​ក្នុង​ចំណោម​ប្រ​ទេស​​១៣៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ