រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​ធ្វើដំណើរ​មកកាន់​ប្រទេស​តួកគី​ដើម្បី​ជួបពិភាក្សា​ជាមួយ​ភាគី​រុស្ស៊ី

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba។ (ហ្វេសប៊ុក៖ Dmytro Kuleba)

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានធ្វើដំណើរមកដល់ប្រទេសតួកគីហើយ ដើម្បីជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នៅថ្ងៃព្រហស្បតិ៍នេះ ទាក់ទងនឹងវិបត្តិរវាងប្រទេសទាំងពីរ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារ​ព័ត៌មាន Reuters

យោងតាមក្រសួងការបរទេសអ៊ុយក្រែនបានឱ្យដឹងតាមរយៈបណ្ដាញសង្គមធ្វីតទ័រ (Twitter) ថា៖ «លោក Dmytro Kuleba បានធ្វើដំណើរទៅកាន់ប្រទេសតួកគី ជាទីតាំងដែលរូបលោកនឹងចូលរួមក្នុងកិច្ចចរចាទាក់ទងនឹងទៅការបញ្ចប់សង្គ្រាមដែលបង្កឡើងដោយរុស្សីលើអ៊ុយក្រែន»។

គួរបញ្ជាក់ថា ជំនួបរវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរនៅពេលនេះ គឺជាការជួបចរចាក្នុងកម្រិតខ្ពស់ជាលើកដំបូង គិតចាប់តាំងពីរុស្ស៊ីបានបើកការវាយប្រហារទ្រង់ទ្រាយធំលើអ៊ុយក្រែនកាលពីខែមុន ខណៈដែលតួកគីជាម្ចាស់ផ្ទះសង្ឃឹមថា ខ្លួនអាចនឹងជួយសម្របសម្រួលដល់ភាគីទាំងពីរក្នុងការឈានដល់ដំណោះស្រាយរួមមួយ។

ភាពតានតឹងរវាង​រុស្ស៊ី និងអ៊ុយក្រែន ក្នុងរយៈពេលចុងក្រោយនេះ ​បាន​ចាប់ផ្ដើមកើនឡើងខ្លាំង ខណៈរុស្ស៊ីបន្តព្យាយាមដាក់សម្ពាធ​មកលើ​អ៊ុយក្រែន តាមរយៈការចល័ត​ទ័ពរបស់ខ្លួនចូលមកកាន់ប្រទេសនៅតំបន់អឺរ៉ុបមួយនេះ។

ទោះជាយ៉ាងណា ការឈ្លានពានពីសំណាក់រុស្ស៊ីនេះ នៅមិនទាន់សម្រេចបាននូវគោលបំណងរបស់ប្រធានាធិបតីរបស់ខ្លួន​ក្នុងការផ្ដួលរំលំរដ្ឋាភិបាលអ៊ុយក្រែននោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ