ចារកម្ម​យោធា​អង់គ្លេស​ថា ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​ហាក់​ជាប់គាំង

ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky ជួបប្រជុំជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson រួមនឹងមន្ត្រីផ្សេងទៀត ពាក់ព័ន្ធនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ (ធ្វីតទ័រនាយករដ្ឋមន្ត្រីអង់គ្លេស៖ Boris Johnson)

ចារកម្មយោធារបស់ចក្រភពអង់គ្លេស បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយ​ក្រែន​ហាក់លែងដំណើរការទៅមុខនៅគ្រប់​ទីតាំង​ទាំង​អស់ ខណៈ​​កង​កម្លាំង​រុស្ស៊ីទទួល​រង​នូវ​ការខាត​បង់​យ៉ាង​ធ្ងន់ធ្ងរ​ ដែល​បានធ្វើឱ្យសកម្មភាពរបស់ខ្លួនតាមផ្លូវគោក សមុទ្រ ឬផ្លូវអាកាស មានការរីកចម្រើនតិចតួចបំផុតក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានស្រង់ការលើកឡើងរបស់ក្រសួងការពារជាតិអង់គ្លេសយកមកចុះផ្សាយ​ថា៖ «សកម្មភាពតស៊ូរបស់អ៊ុយក្រែននៅតែរឹងមាំ និងមានការសម្របសម្រួលយ៉ាងល្អ»។

ប្រភពដដែលបន្តថា៖ «គិតរហូតមកដល់ពេលនេះ ទឹកដីអ៊ុយក្រែនភាគច្រើន ដែលរួមទាំងទីក្រុងធំៗទាំងអស់នោះ នៅតែស្ថិតក្នុងកណ្ដាប់ដៃអ៊ុយក្រែននៅឡើយ»។

គួរបញ្ជាក់ថា ចក្រភពអង់គ្លេស បានខិតខំធ្វើសកម្មភាពជាច្រើនក្នុងការឆ្លើយតបជាអន្តរជាតិចំពោះការលុកលុយ​របស់​រុស្ស៊ីលើអ៊ុយក្រែន​ រួមមាន ការផ្តល់ជំនួយផ្នែកយោធា ការជំរុញ​ឱ្យមាន​ការ​ដាក់ទណ្ឌ​កម្ម​ធ្ងន់​ធ្ងរ​បន្ថែមទៀត​លើរុស្ស៊ី និងផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ដោយកាលពីពេលថ្មីៗនេះ ខ្លួនក៏បានសម្រេចផ្ដល់ថវិកាចំនួន១០០លាន​ដុល្លារអាមេរិក (ស្មើនឹង៧៥,៦លានផោន) បន្ថែមទៀត តាមរយៈធនាគារពិភពលោកដល់អ៊ុយក្រែន​ផង​ដែរ ដើម្បីជួយកាត់បន្ថយសម្ពាធហិរញ្ញវត្ថុដែលប្រទេសមួយនេះ​ជួប​ប្រទះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ