ក្រសួងសុខាភិបាល ឱ្យដឹងថា មានមនុស្សជិត ១០០នាក់ទៀត បានឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទ អូមីក្រុង ខណៈអ្នកជំងឺម្នាក់បានស្លាប់ដោយសារជំងឺនេះ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៩៩នាក់ទៀត ដែលសុទ្ធតែជាប្រភេទអូមីក្រុងទាំងអស់ ក្នុងនោះមានករណីនាំចូលពីក្រៅប្រទេសចំនួន ៧នាក់ និងឆ្លងក្នុងសហគមន៍ ៩២នាក់។ ចំណែក អ្នកជាសះស្បើយថ្មីវិញ ក្រសួងថា មានចំនួន ៨២នាក់។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃចន្ទនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១៣៥ ០៨៥នាក់ ក្នុងនោះអ្នកជំងឺព្យាបាលជាសះស្បើយចំនួន ១៣១ ០៣៨នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥២នាក់។ចំណែក ករណីឆ្លងអូមីក្រុងក្នុងសហគមន៍វិញ ក្រសួងថា គិតមកដល់ពេលនេះបានកើនដល់ ១៣ ៣០៩នាក់៕












