កម្ពុជារកចំណូលពី​​​ការនាំ​ចេញជ័រ​និងឈើកៅស៊ូ​ជាង​៧៧​លាន​ដុល្លារ​រយៈពេល២ខែដើមឆ្នាំនេះ

ដំណាំជ័រកៅស៊ូ

យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  បានឱ្យដឹងថា កម្ពុជារកចំណូលបានជាង ៧៧លានដុល្លារអាមេរិក ពីការនាំចេញជ័រនិងឈើកៅស៊ូ ​ក្នុងរយៈពេលពីរខែដើមឆ្នាំនេះ។

សារព័ត៌មានវៀតណាមផ្លឹស(vietnamplus) ដែលចេញផ្សាយកាលពីសប្តាហ៍មុនបានឱ្យដឹងតាមរយៈរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ (GDR) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​ថា ប្រាក់ចំណូលសរុបពីការនាំចេញឈើកៅស៊ូ និងជ័រកៅស៊ូឈានដល់ ៧៧.២៣ លានដុល្លារអាមេរិក គិតត្រឹមខែកុម្ភៈ។

បើគិតពីបរិមាណនាំចេញ គិតត្រឹមខែកុម្ភៈ កម្ពុជាបាននាំចេញកៅស៊ូចំនួន ៤៨ ៥០៩ តោន កើនឡើង ២ ៥៣៦ តោន ស្មើនឹង ៦ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តម្លៃលក់កៅស៊ូជាមធ្យមគឺ ១ ៥៨៥ ​ ដុល្លារក្នុងមួយតោនគិតត្រឹមខែកុម្ភៈ ធ្លាក់ចុះ 0,1 ភាគរយធៀបនឹងតួលេខកាលពីឆ្នាំមុន។

ប្រភពដដែលបន្តថា កាល​ពី​ឆ្នាំ​មុន កម្ពុជា​រកចំណូលបាន​ជាង ៦១១ លាន​ដុល្លារ​ពី​ការ​នាំ​ចេញ​កៅស៊ូ និង​ឈើ​កៅស៊ូ ដោយបាននាំចេញជ័រកៅស៊ូចំនួន ៣៦៦ ៣០០តោន និងឈើកៅស៊ូចំនួន ៤៥៤ ម៉ែត្រគូប៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ