លោក ហ៊ុន សែន បញ្ជាឱ្យ​ពន្លឿនការដោះស្រាយវិសមភាពប្រាក់សោធននិវត្តន៍មន្ត្រីរាជការ

នៅក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ស្ពានអាកាស និង ផ្លូវក្រោមដីចោមចៅនៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។ រូបភាព (ហ្វេសប៊ុក លោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះបានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពន្លឿនការដោះស្រាយវិសមភាពប្រាក់សោធននិវត្តន៍របស់មន្ត្រីរាជការដែលមានប្រាក់ចូលនិវត្តន៍ទាបៗឱ្យកើនឡើងនៅឆ្នាំ២០២២នេះ។

ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។

ប្រមុខរដ្ឋាភិបាលកម្ពុជាបានថ្លែងថា យន្តការនេះគឺដើម្បីជួយលើកស្ទួយជីវភាពរបស់មន្ត្រីរាជការចាស់ៗ ដែលបានចូលនិវត្តន៍មុន ហើយមានប្រាក់សោធននិវត្តន៍ទាប ឱ្យកើនឡើងស្មើ ឬ ជិតស្មើជាមួយមន្ត្រីរាជការ​ទើបចូលនិវត្តន៍ក្រោយៗដែលមានប្រាក់ខែគោលខ្ពស់ៗ។

ការប្រកាសរបស់លោក​ ហ៊ុន សែន នេះ បន្ទាប់ពីលោកបានថ្លែងដោយមោទនភាពនៅថ្ងៃនេះថា កម្ពុជាបានប្រមូលប្រាក់ពន្ធបានជាង ១២០០លានដុល្លារនៅក្នុងរយៈពេល៣ខែដើមឆ្នាំ២០២២នេះ។

បន្ថែមលើនេះ លោក​ក៏បានថ្លែងដោយអំនួតផងដែរ ពីការធ្វើអាជីវកម្មរ៉ែមាសបាន​ជាង ២តោន (២ ២៧៥គីឡូក្រាម) ក្នុងរយៈពេល៩ខែ។ បើតាមលោកនាយករដ្ឋមន្ត្រី អាជីវកម្មរ៉ែមាសនេះ បានមកជំនួសក្តីរំពឹងទុករបស់កម្ពុជា ក្នុងការទាញយកចំណូលពីអាជីវកម្មរ៉ែប្រេង ដែលបានបាត់បង់ទៅ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ