អាដហុកស្នើមន្ត្រីមូលដ្ឋាន​គោរពសេចក្តី​ណែនាំរបស់ក្រសួងពីលំហសង្គមស៊ីវិល

លោក ស៊ឹង សែនករុណា មន្ត្រីជាន់ខ្ពស់សមាគមអាដហុក

សមាគម​ការពារសិទ្ធិមនុស្សអាដហុក ស្នើមន្ត្រីមូលដ្ឋាន​គោរពសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ឱ្យបា​ន​ពេញ​​លេញ ដើម្បីបញ្ចៀសការិះគន់ថា រដ្ឋាភិបាលរំលោភសិទ្ធិមូលដ្ឋាន ដែលធានាដោយរដ្ឋធម្មនុញ្ញ ខណៈវគ្គ​វណ្តុះបណ្តា​លរបស់សមាគម​មួយ នៅខេត្តមណ្ឌលគិរី រងការរំខានពីអាជ្ញាធរ​នៅតំបន់នោះ។

អ្នកនាំពាក្យសមាគមអាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា នៅព្រឹកថ្ងៃទី៤ ខែ​មេសា ឆ្នាំ២០២២នេះ​ អាដហុក​បានបើកវគ្គបណ្តុះបណ្តាលមួយនៅសង្កាត់​ស្ពាន​មានជ័យ ក្រុង​សែនមនោរម្យ ​ខេត្តមណ្ឌលគិរី តែត្រូវបានរំខាន​ដោយ​នគរបាល​នៅក្នុងតំបន់​​នេះ។ លោក​បន្ត​ថា ក្នុងពេលនោះ មន្ត្រីនគរបាល​២រូប បាន​មកសាក​សួរ​ព័ត៌​មាន​ពីវគ្គបណ្តុះបណ្តាលនេះ ហើយសុំថតរូប ដើម្បីធ្វើសេចក្តីរាយការណ៍ទៅថ្នាក់លើ រួមទាំងសម្អាង​ថា​សមាគមនេះ​​​មិន​បាន​ជូនដំណឹងទៅអាជ្ញាធរដែនដី​ឱ្យដឹងជាមុនទៀតផង។ 

លោក​គូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះបានដំណើរការធម្មតា ក្រោយពីមន្ត្រីអាដហុក​បានពន្យល់​មន្ត្រីមូល​ដ្ឋាន ពីសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៧ ខែ​វិច្ឆិកា ឆ្នាំ២០១៨ ដែលបានណែនាំថា អង្គការ​ដែល​បានចុះបញ្ជី​ត្រឹមត្រូវ​នៅក្រសួងមហាផ្ទៃ មានសិទ្ធិសេរីភាពពេញលេញក្នុងការធ្វើសកម្មភាព ក្នុងព្រះ​រាជាណាចក្រកម្ពុជា ស្របតាមច្បាប់ ដោយពុំចាំបាច់​ជូនដំណឹងទៅអាជ្ញាធរមូលដ្ឋានជាមុនឡើយ។ 

លោកថា បញ្ហានេះ អាដហុក​​ស្នើមន្ត្រី​មូលដ្ឋានបញ្ឈប់ការ​រំខាន​នេះ ដើម្បីបញ្ចៀសការរិះគន់ពី«ការរំលោភទៅលើសេរីភាពមូលដ្ឋានដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងកតិកាសញ្ញាស្តីពីសិទ្ធិពលរដ្ឋ 

និង​​នយោ​បាយ​​ផង​ដែរ» ។

វីអូឌី មិនអាចសុំការ​បញ្ជាក់​ពី​មន្ត្រីនគរបាល​សង្កាត់​ស្ពានមានជ័យ បានទេនៅល្ងាចថ្ងៃចន្ទនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ