រយៈពេល៣ខែ កម្ពុជានាំទំនិញទៅកាន់ទីផ្សារ​លើ​ពិភព​លោក​​កើន​​ឡើង​២៥,៧%​បើ​ធៀប​នឹង​ឆ្នាំ​មុន

កំពង់ផែខេត្តព្រះសីហនុ ថ្ងៃទី ២៥ មិថុនា ២០១៨ (រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន)

កម្ពុជា​បាន​នាំ​ទំនិញ​ទៅ​កាន់​ទីផ្សារ​ប្រទេស-តំបន់​នៅ​ជុំវិញ​ពិភព​លោក ក្នុង​ត្រីមាសទី១ សម្រេចបាន​ក្នុង​រង្វង់​ទឹក​ប្រាក់​ជាង ៥ ៧០០​លាន​ដុល្លារ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា កាល​ឆ្នាំ២០២១ ក្នុងនោះ​បាន​​​កើនក្នុងអត្រា២៥,៧ភាគរយ។

យោងតាមស្ថិតិទំនិញពាណិជ្ជកម្មនាំចេញជាមួយប្រទេសសំខាន់ៗរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ​កម្ពុជា ដែល​វីអូឌី​ទទួល​បាន​នៅថ្ងៃព្រហស្បតិ៍នេះ បានឱ្យដឹងថា ក្នុងរយៈពេល៣ខែ គិតចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២២ កម្ពុជា​នាំទំនិញទៅកាន់ទីផ្សារប្រទេស-តំបន់នៅ​ជុំវិញ​ពិភពលោក សម្រេច​បាន​ក្នុង​រង្វង់​ទឹក​ប្រាក់ជាង ៥ ៧០០លានដុល្លារ ដែលចំនួននេះបានកើនក្នុងអត្រា២៥,៧ភាគរយ បើធៀបនឹងរយៈ​ពេល​ដូច​គ្នា កាលឆ្នាំ២០២១ ។

ស្ថិតិទំនិញពាណិជ្ជកម្មនាំចេញេរបស់អគ្គនាយកដ្ឋាន​គយ និងរដ្ឋាករកម្ពុជា ឱ្យទៀតថា អាមេរិក គឺជាទីផ្សារទំនិញលំដាប់ទី១របស់កម្ពុជា ដែលមានទំហំទឹកប្រាក់ជាង ២ ១៥០លានដុល្លារ ខណៈការ​​នាំទៅប្រ​ទេស​ចិន មាន​ត្រឹម​ប្រមាណ ៣២០​លាន​ដុល្លារតែប៉ុណ្ណោះ ។

ដោយឡែក ប្រទេសដែលនាំទំនិញចូលកម្ពុជាវិញ រួមមាន ប្រទេសវៀតណាម នាំទំនិញចូលពីកម្ពុជាក្នុងរង្វង់ទឹកប្រាក់​ជិត ៧៥៨លានដុល្លារ, ប្រទេសថៃនាំទំនិញក្នុងរង្វង់ទឹកប្រាក់ជាង ៣១៨លានដុល្លារ និងប្រទេសជប៉ុន នាំចូលទំនិញមកកម្ពុជា ក្នុងរង្វង់ទឹកប្រាក់៣០៥លានដុល្លារផងដែរ។

គួរបញ្ជាក់ថា រយៈពេល៣ខែ​នៃដើមឆ្នាំ២០២២ កម្ពុជាមានទំហំពាណិជ្ជកម្មប្រមាណ ១៣​ ១៦០លានដុល្លារ ដោយនៅក្នុងនោះ ប្រទេសចិន គឺមានទំហំពាណិជ្ជកម្មច្រើនជាងគេជាមួយកម្ពុជា ក្នុងរង្វង់ទឹកប្រាក់ ២​ ៨៧៣ លានដុល្លារ ខណៈជាមួយអាមេរិក មានក្នុងរង្វង់​​ជិត ២ ២២៧លានដុល្លារ ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ