អ្នក​ឆ្លង​កូវីដ-​១៩​​ប្រភេទ​«អូមីក្រុង»​មាន​ចំនួន​១៦​​នាក់​​បន្ថែម​​ទៀត

នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានចុះទៅយកសំណាកពីបងប្អូនប្រជាពលរដ្ឋនិងអាជីវករនៅផ្សារលើធំថ្មី តាមរយៈតេស្តសំណាក (តេស្តរហ័ស) បន្ទាប់ពីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ជាច្រើននាក់ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Hall)

ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩​ ដែលជាប្រភេទ«អូមីក្រុង»មាន​ចំនួន ១៦ករណីបន្ថែមទៀត ប៉ុន្តែមិនមានករណីស្លាប់នោះទេ។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា កាលពីម្សិលមិញ បានរកឃើញមានអ្នកជំងឺកូវីដ-១៩ ប្រភេទបំប្លែងខ្លួន «អូមីក្រុង»ចំនួន ១៦នាក់។ អ្នកជំងឺដែលរកឃើញឆ្លងថ្មីទាំងនោះ   ជាការរកឃើញឆ្លងក្នុងសហគមន៍ទាំងអស់។ ជាមួយគ្នានេះ ក្រសួងបញ្ជាក់ថា មិនមានករណីស្លាប់ថ្មីទេ ខណៈអ្នកជំងឺព្យាបាលជាសះស្បើយថ្មីមានចំនួន ១​៨នាក់ផងដែរ។

គិតមកទល់ព្រឹកទី១៧ ខែមេសានេះ កម្ពុជារកឃើញករណីជំងឺកូវីដ-១៩ប្រភេទបំប្លែងខ្លួន «អូមីក្រុង» បានឆ្លងចូលទៅក្នុងសហគមន៍មានចំនួនសរុប ១៤ ២៦៤​ករណី។

កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ បំប្លែងខ្លួន «អូមីក្រុង»  ជាលើកដំបូង កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ លើស្ត្រីខ្មែរម្នាក់ ដែលធ្វើដំណើរពីប្រទេសហ្គាណា នៃតំបន់អាហ្វ្រិកខាងលិច មកកម្ពុជា។ 

គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១៣៦ ០៦០នាក់ ក្នុងនោះ អ្នកជំងឺព្យាបាលជាសះស្បើយចំនួន១៣២ ៧៦៩នាក់ អ្នកស្លាប់ចំនួន៣ ០៥៥នាក់៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ