អ្នកស្លាប់​ដោយ​គ្រោះទឹកជំនន់​នៅ​អាហ្រ្វិកខាងត្បូង​កើន​ដល់​ជាង​៤០០នាក់ ខណៈ​មនុស្ស​រាប់សិបនាក់​ទៀត​បាត់ខ្លួន

សមាជិក​ម្នាក់​នៃ​ក្រុម​រុករកនិង​ជួយ​សង្គ្រោះ​ ពិនិត្យមើល​តាម​បំណែក​បាក់បែក​នៅ Dassenhoek ក្បែរតំបន់ Durban ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ថ្ងៃ​ទី១៧ ខែ​មេសា ឆ្នាំ២០២២។ (REUTERS/Rogan Ward)

ក្រុមអ្នក​ជួយ​សង្គ្រោះ​បាន​បន្ត​ស្វែង​រ​ក​មនុស្ស​រាប់​សិប​នាក់​ដែលបាត់​ខ្លួន​នៅ​ក្នុង​ខេត្ត KwaZulu-Natal (KZN) ប្រទេសអាហ្វ្រិកខាងត្បូង កាលពីថ្ងៃ​អាទិត្យ បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុង​រយៈពេលប៉ុន្មាន​ថ្ងៃថ្មីៗ​នេះ​ ដែល​បាន​បង្ក​ឱ្យមា​ន​ជា​ករណី​ទឹក​ជំនន់ និង​ការ​រអិល​បាក់​ដី ដែល​បាន​សម្លាប់​មនុស្ស​ជាង៤៤០នាក់។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters

ករណី​ទឹក​ជំនន់​នេះក៏បានធ្វើឱ្យមនុស្សរាប់ពាន់នាក់​គ្មានផ្ទះសម្បែងរស់នៅ កាត់ផ្ដាច់ការ​ផ្គត់​ផ្គង់ថាម​ពល បណ្ដាញ​ទឹក​ស្អាត និង​រំខាន​ដល់​ប្រតិបត្តិការនៅឯកំពង់ផែ​ដ៏សំខាន់មួយ​ក្នុងទីក្រុង Durban ផងដែរ ខណៈ​មន្ត្រីសេដ្ឋកិច្ចក្នុងតំបន់បានប៉ាន់ប្រមាណពីការខូចខាតហេដ្ឋារចនាសម្ព័ន្ធទាំងមូលក្នុងទំហំប្រាក់ជាង១០​ពាន់លានរ៉ន (​rand) ឬ​​ស្មើ​នឹង ៦៨៤,៦​លានដុល្លា​រអាមេរិក។

យោងតាមអភិលបាលខេត្ត KwaZulu-Natal ​លោក Sihle Zikalala បានឱ្យដឹងថា ចំនួនអ្នកស្លាប់បានកើនឡើង​ដល់៤៤៣​នាក់ហើយគិតត្រឹមថ្ងៃអាទិត្យម្សិលមិញ ខណៈភ្លៀងត្រូវបានព្យាករថានឹងបន្តធ្លាក់​បន្ថែម​ទៀត។

គួរ​បញ្ជាក់​ថា គ្រោះទឹក​ជំនន់​ដែល​កើត​ឡើង​នៅក្នុង​ប្រទេស​អាហ្រ្វិក​ខាងត្បូងនេះ បានអូសបន្លាយអស់រយៈ​ពេល​ជាង​មួយ​សប្ដាហ៍ហើយ ដែលក្នុងនោះ ករណីគ្រោះមហន្តរាយនេះក៏​បង្ក​ជា​ផល​ប៉ះពាល់​ដល់មនុស្ស​ជាង៤​ម៉ឺននាក់ផងដែរ នេះបើតាមការឱ្យដឹងពីអាជ្ញាធរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ