កម្ពុជារកចំណូលពីការនាំចេញជ័រនិងឈើកៅស៊ូបានជិត១០០លានដុល្លារអាមេរិកក្នុងត្រីមាសទីមួយឆ្នាំនេះ

ដំណាំជ័រកៅស៊ូ

កម្ពុជារកចំណូលពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ក្នុងត្រីមាសទី១ ឬរយៈពេល៣ខែ ដើមឆ្នាំ២០២២នេះ មានចំនួន១០០លានដុល្លារអាមេរិក។

​របាយការណ៍របស់អគ្គនាយកដ្ឋានចម្ការកៅស៊ូ ដែលភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ចុះផ្សាយនៅថ្ងៃអង្គារនេះ ឱ្យដឹងថា ចំណូលសរុប​ត្រីមាសទី១ ដោយគិតចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២២នេះ កម្ពុជារកចំណូលពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ បានចំនួន៩៩ ១៤៦ ៩៧០ដុល្លារសហរដ្ឋអាមេរិក។

ក្នុងនោះ ចំណូលពីការនាំចេញជ័រកៅស៊ូមានចំនួន៩៨ ៥៦០ ២៧០ដុល្លារអាមេរិក និង​ចំណូល​ពីការនាំចេញឈើកៅស៊ូមានចំនួន៥៨៦ ៧០០ដុល្លារអាមេរិក។

ប្រភពដដែលបន្តថា ​បរិមាណនៃការនាំចេញ​ជ័រកៅស៊ូមានចំនួន៦១ ៨៣៩តោន ដែលកើនឡើងចំនួ ៧៨៣តោន ស្មើនឹង ១ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ គឺមានចំនួន៨៣៦ម៉ែត្រគូប ដែល​កើនឡើង ៣,៤៧ភាគរយ។

របាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា កាលពីឆ្នាំ២០២១ កម្ពុជារកចំណូលបានជាង៦១១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ ក្នុងនោះ ​ជ័រកៅស៊ូនាំចេញមានចំនួន៣៦៦ ៣០០តោន និងនាំចេញឈើកៅស៊ូ សរុបមានចំនួន៤៥៤ម៉ែត្រគូប៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ