មនុស្សម្នាក់​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ និង​មាន​អ្នកឆ្លងថ្មី​ជិត៣០នាក់

រថយន្តពេទ្យដឹកអ្នកជំងឺកូវីដ១៩ ទៅព្យាបាលនិងធ្វើចត្តាឡីស័កនៅសណ្ឋាគារ The Great Duke ក្រោយផ្លាស់មកពីមណ្ឌលចត្តាឡីស័កព្រែកព្នៅ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ក្រសួងសុខាភិបាលឱ្យដឹងថា មនុស្សជិត៣០​នាក់​បន្ថែម​ទៀតបាន​​ឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទ​ «អូមីក្រុង» និង​​មាន​​មនុស្ស​​ម្នាក់​​បាន​ស្លាប់​​​​ដោយសារជំងឺនេះ កាលពីថ្ងៃម្សិលមិញ។

សេចក្ដី​ប្រកាស​ព័ត៌​មានរបស់ក្រសួង​​សុខាភិបាល ​នៅថ្ងៃទី២០​ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកឆ្លង​ជំងឺកូវីដ-១៩ថ្មីដែលបានរកឃើញមានចំនួន២៧​​​​​នាក់​នេះ ​​សុទ្ធ​តែ​ជាប្រភេទ​អូមីក្រុង​​ទាំង​​​អស់ និង​ជាអ្នក​​ឆ្លងក្នុងសហគមន៍។ ក្រៅពីនោះក៏មានមនុស្ស​ម្នាក់​បានស្លាប់ដោយសារជំងឺនេះផងដែរ ខណៈ​​អ្នកជាសះស្បើយ​ថ្មីវិញ ក្រសួង​ថាមាន​ចំនួន២៤នាក់។

បើ​តាម​ក្រសួង​សុខាភិ​បាល គិតត្រឹមព្រឹកថ្ងៃ​ពុធនេះ កម្ពុ​ជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន១៣៦ ១១៧នាក់ ក្នុង​នោះ ​អ្នកជំងឺព្យាបាលជាសះស្បើយ​ចំនួន១៣២ ៨២៥នាក់ និងអ្នកស្លាប់មានចំនួន​៣ ០៥៦នាក់។​ ចំណែកករណីឆ្លងអូមីក្រុងក្នុងស​ហគមន៍វិញ ក្រសួង​ថា គិត​មកដល់​ពេលនេះបានកើនដល់១៤ ៣២១នាក់៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ