កាណាដា​ប្រកាស​ដាក់​ទណ្ឌកម្ម​លើ​កូនស្រី​២នាក់​របស់​លោក ពូទីន

Katerina Tikhonova កូនស្រីរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅពេលនាងចូលរួមក្នុងសម័យប្រជុំនៃវេទិកាសេដ្ឋកិច្ចអន្តរជាតិ នៅ Saint Petersburg ប្រទេសរុស្ស៊ី ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១។ (REUTERS)

សេចក្ដីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសកាណាដា បានឱ្យដឹងថា ប្រទេសរបស់ខ្លួននៅថ្ងៃអង្គារនេះ បានសម្រេចដាក់ទណ្ឌកម្មមួយចំនួនលើបុគ្គលរុស្ស៊ីចំនួន១៤រូប ដែលក្នុងនោះគេសង្កេតឃើញថាមានកូនស្រី២នាក់​របស់លោកប្រធានាធិបតី ​វ្លាឌីមៀរ ពូទីន ផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters

ក្រៅពីប្រទេសកាណាដា សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស កាលពីដើមខែនេះ ក៏ធ្លាប់បានប្រកាស​ដាក់ទណ្ឌកម្មលើកូនស្រីរបស់លោក ពូទីន ទាំង២រូបគឺ Katerina Vladimirovna Tikhonova និង Maria Vladimirovna Vorontsova ផងដែរ។

ការប្រកាសដាក់ទណ្ឌកម្ម​នេះត្រូវបានធ្វើឡើង ខណៈដែលពួកគេរកឃើញថា កូនស្រីទាំង២​រូប​​របស់លោក ពូទីន អាចនឹងកំពុងលាក់បាំងទ្រព្យសម្បត្តិឪពុករបស់ខ្លួន។

គួរបញ្ជាក់ថា រុស្ស៊ី​បាន​បើក​ការ​ឈ្លាន​ពាន​ទ្រង់ទ្រាយធំរបស់​ខ្លួនទៅ​លើអ៊ុយក្រែន​តាម​ផ្លូវ​គោក ផ្លូវ​អាកាស និង​សមុទ្រ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ដែលធ្វើឡើងបន្ទាប់​ពី​ការ​ប្រកាស​សង្រ្គាម​មួយដោយប្រធានាធិបតីរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន​ ដែលក្នុងនោះក៏បានធ្វើឱ្យបណ្ដាប្រទេសមួយចំនួននៅលើពិភពលោកសម្រេចដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរជាបន្តបន្ទាប់​លើរុស្ស៊ីផងដែរ ទាក់ទិននឹងករណីនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ