មនុស្ស​ជិត​៣០នាក់​បន្ថែម​ទៀត​ត្រូវ​បាន​រកឃើញថា​ឆ្លង​វីរុស​កូវីដ-១៩

អាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធរៀបចំបញ្ជូនអ្នកធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កព្រែកព្នៅ ទៅកាន់សណ្ឋាគារ The Great Duke ដើម្បីបន្តការធ្វើចត្តាឡីស័កវិញ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ក្រសួងសុខាភិបាល ឱ្យដឹងថា មនុស្សជិត៣០​នាក់​បន្ថែម​ទៀតបាន​​ឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទ «អូមីក្រុង» ខណៈ​​​មិនមានអ្នក​ស្លាប់​​ដោយសារជំងឺនេះ កាលពីថ្ងៃម្សិលមិញ។

សេចក្ដី​ប្រកាស​ព័ត៌​មានរបស់ក្រសួង​​សុខាភិបាល ​នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកឆ្លង​ជំងឺកូវីដ-១៩ថ្មីដែលបានរកឃើញមានចំនួន២៩​​​​នាក់​នេះ ​​សុទ្ធ​តែ​ជាប្រភេទ​អូមីក្រុង​​ទាំង​​​អស់ ក្នុងនោះមាន​អ្នក​​​ឆ្លង​ក្នុង​សហគមន៍២២នាក់ និង​ជាករណីនាំចូល៧នាក់។ ចំណែក​អ្នកជាសះស្បើយ​ថ្មីវិញ ក្រសួង​ថាមាន​ចំនួន២៦នាក់។

បើ​តាម​ក្រសួង​សុខាភិ​បាល គិតត្រឹមព្រឹកថ្ងៃ​ព្រហស្បតិ៍​នេះ កម្ពុ​ជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន១៣៦ ១៤៦នាក់ ក្នុង​នោះ ​អ្នកជំងឺព្យាបាលជាសះស្បើយ​ចំនួន១៣២ ៨៥១នាក់ និងអ្នកស្លាប់មានចំនួន​៣ ០៥៦នាក់។​ ចំណែកករណីឆ្លងអូមីក្រុងក្នុងស​ហគមន៍វិញ ក្រសួង​ថាគិត​មកដល់​ពេលនេះបានកើនដល់១៤ ៣៤៣នាក់៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ