លោក ម៉ាក្រុង បន្ត​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​បារាំង​មួយ​អាណត្តិ​ទៀត

ប្រធានាធិបតី​បារាំង Emmanuel Macron លើកដៃគ្រវី​ពេល​មក​ថ្លែង​សុន្ទរកថា​បន្ទាប់​ពី​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ បន្ទាប់​ពី​លទ្ធផល​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​បារាំង​ជុំ​ទី​ពីរ​ឆ្នាំ២០២២ ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង កាលពី​ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២។ (REUTERS/Gonzalo Fuentes)

លោក អេម៉ា​នុ​យ​អែល ម៉ាក្រុង (Emmanuel Macron) បានបន្តជាប់ឆ្នោតជាប្រធានាធិបតីបារាំងមួយ​អាណត្តិ​ទៀត បន្ទាប់​ពី​ទទួល​បាន​ជ័យ​ជម្នះលើ​លោកស្រី​ ម៉ារីន ឡឺប៉ែន (Marine Le Pen)។ នេះបើតាម​ការ​ចុះផ្សាយ​ដោយសារព័ត៌មាន CNN

យោងតាមលទ្ធផលចុងក្រោយនៃការបោះឆ្នោតកាលពីថ្ងៃអាទិត្យម្សិលមិញ​នេះ លោក ម៉ាក្រុង ទទួលបាន​សំឡេង​ ៥៨,៥៥ភាគរយ ក្នុងការបោះឆ្នោត ដែលធ្វើឱ្យលោកក្លាយជាមេដឹកនាំបារាំង​ដំបូ​ង​គេដែល​ជាប់​ឆ្នោត​ក្នុង​ការ​ដឹកនាំ​ប្រទេស២​អាណត្តិជាប់គ្នា ក្នុងរយៈពេល២០​ឆ្នាំចុងក្រោយនេះ។

ថ្លែង​បន្ទាប់ពី​ជ័យ​ជម្នះ ប្រធានាធិបតីវ័យ៤៤ឆ្នាំរូបនេះបាន​ប្ដេជ្ញា​ថា ​រូបលោកនឹង​ក្លាយ​ជា​ថ្នាក់ដឹកនាំសម្រាប់​អ្នក​រាល់​គ្នាក្នុងការដោះស្រាយរាល់បញ្ហាទាំងអស់របស់ប្រទេសបារាំងនាពេលបច្ចុប្បន្ន ខណៈលោកក៏បានថ្លែងអំណរគុណដល់អ្នកគាំទ្ររបស់លោកទាំងអស់ផងដែរ។

គួរបញ្ជាក់ថា ​ការ​បោះ​ឆ្នោតជ្រើសរើសប្រធានាធិបតីបារាំង​អាណត្តិថ្មីនេះ ត្រូវបានបោះឆ្នោតជម្រុះដំបូង​កាលពីថ្ងៃ​ទី​​១០ ខែ​មេសា ដែលមានបេក្ខជនសរុបចំនួន១២​នាក់ប្រកួតប្រជែង ហើយក្នុងនោះលោក ម៉ាក្រុង និងលោកស្រី​ ឡឺប៉ែន គឺជាបេក្ខជនកំពូល២​រូបដែលត្រូវបានជ្រើសរើសសម្រាប់ការបោះឆ្នោត​ជុំ​ចុងក្រោយកាលពីថ្ងៃអាទិត្យម្សិលមិញនេះ៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ