អធិការបតី​អាល្លឺម៉ង់៖ ទណ្ឌកម្ម​នឹង​ដាក់លើ​រុស្ស៊ី​រហូត​ដល់​ប្រទេសនេះ​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​អ៊ុយក្រែន

​លោក Olaf Scholz អធិការបតីអាល្លឺម៉ង់។ (ហ្វេសប៊ុក៖ Olaf Scholz)

អធិការបតីអាល្លឺម៉ង់ ​លោក Olaf Scholz បានឱ្យដឹងថា ទណ្ឌកម្មទាំងឡាយដែលដាក់លើរុស្ស៊ីជាការឆ្លើយតប​ចំពោះការឈ្លានពានលើអ៊ុយក្រែន​ នឹង​មិន​ដក​ចេញ​ឡើយ លុះត្រាតែរុស្ស៊ីឈានដល់កិច្ចព្រមព្រៀងសន្តិភាពណាមួយជាមួយអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters

នៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចាក់ផ្សាយកាលពីថ្ងៃចន្ទនៅលើកញ្ចក់ទូរទស្សន៍ក្នុងស្រុកមួយ​ អធិការ​បតីអាល្លឺម៉ង់រូបនេះ ថ្លែង​ថា ប្រធានាធិបតីរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន មាន​ការយល់ច្រឡំ ដោយរំពឹងថា​ខ្លួនអាចនឹងទទួលបានទឹកដីពីអ៊ុយក្រែន ហើយបន្ទាប់មក​​បណ្ដាប្រទេសលោកខាងលិច​នឹងទម្លាក់​ចោល​ទណ្ឌកម្មទាំងឡាយដែលដាក់លើខ្លួន។

លោកបន្ត​ថា៖ «គាត់ [លោក ​វ្លាឌីមៀរ ពូទីន] មិនដែលគិតថាអ៊ុយក្រែនអាចនឹងវាយបកបែបនេះឡើយ។ គាត់មិនដែលគិតថាពួកយើងនឹងគាំទ្រពួកគេ [អ៊ុយក្រែន] ឱ្យឈរបានក្នុងរយៈពេលយូរបែបនេះនោះទេ។ យើងនឹងមិនដកទណ្ឌកម្មទាំងឡាយដែលត្រូវបានដាក់ឡើយ លុះត្រាតែគាត់ឈានដល់កិច្ចព្រមព្រៀងជាមួយអ៊ុយក្រែន»។

គួរបញ្ជាក់ថា រុស្ស៊ី​បាន​បើក​ការ​ឈ្លាន​ពាន​ទ្រង់ទ្រាយធំរបស់​ខ្លួនទៅ​លើ​អ៊ុយ​ក្រែន​​តាម​​ផ្លូវ​​គោក ផ្លូវ​អាកាស និង​សមុទ្រ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ដែលធ្វើឡើងបន្ទាប់​ពី​ការ​ប្រកាស​សង្គ្រាម​មួយដោយប្រធានាធិបតីរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន​ ដែលក្នុងនោះក៏បានធ្វើឱ្យបណ្ដាប្រទេសមួយចំនួននៅលើពិភពលោក សម្រេចដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរជាបន្តបន្ទាប់​លើរុស្ស៊ីផងដែរ ទាក់ទិននឹងករណីនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ