អាមេរិក​ផ្ដល់​វ៉ាក់សាំង​កូវីដ-១៩​ចំនួន​២លានដូស​ដល់​កម្ពុជា

លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជាញ ថ្លែងក្នុងពិធីប្រគល់វ៉ាក់សាំងកូវីដ-១៩ ប្រភេទ Pfizer ដល់កម្ពុជា ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២។ (ធ្វីតទ័រ៖ Ambassador W. Patrick Murphy)

សហរដ្ឋអាមេរិក សហការជាដៃគូជាមួយ COVAX អង្គការ UNICEF និង​អង្គ​ការ​​សុខ​​ភាព​​ពិភព​លោក បាន​ផ្ដល់ជំនួយ​វ៉ាក់​សាំង​កូវីដ-១៩ ប្រភេទ​ Pfizer ចំនួន២លាន​ដូស ដល់​កម្ពុជា​ ដើម្បី​ជួយ​បង្ការ​ពីការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ-១៩ ប្រភេទថ្មីដ៏គ្រោះថ្នាក់។

វ៉ាក់សាំងដែលជាជំនួយរបស់អាមេរិកនេះបាន​មកដល់កម្ពុជានៅព្រឹកថ្ងៃអង្គារនេះ។

លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា មាន​ប្រសាសន៍តាមរយៈសេចក្ដីប្រកាសព័ត៌មាន​របស់ស្ថានទូតមួយនេះ​ថា សហ​រដ្ឋ​​អាមេរិកចាត់​ទុក​​ការ​សម្រេច​បាន​នូវ​សន្តិ​សុខ​ផ្នែក​សុខ​ភាព​ជា​អាទិភាព​ខ្ពស់​មួយ និង​បន្ត​ធ្វើ​ការ​ជាមួយ​​ដៃ​គូ​នៃ​យន្ត​ការ កូវ៉ាក់ (COVAX) ដើម្បីធានាឱ្យប្រជាជន​​ជុំវិញពិភពលោក​ទទួល​បាន​​នូ​វ​​វ៉ាក់សាំ​ងប្រឆាំងជំងឺកូវីដ-១៩។

លោក​បន្តថា៖ «ជាមួយ​ការ​រួម​ចំណែក​នេះ សហរដ្ឋអាមេរិកបញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្ដេជ្ញា​ចិត្ត​ដ៏​យូរ​អង្វែង​របស់​ខ្លួន​ចំពោះ​សុខភាព និង​សុខុមាលភាព​របស់​ប្រជាជន​កម្ពុជា»។

បើតាមសេចក្ដីប្រកាសព័ត៌មានដដែល មកដល់ពេលនេះ ​សហរដ្ឋ​អាមេរិក​បាន​ផ្ដល់​ជំនួយ​នូវ​វ៉ាក់​សាំង​​​​ជាង៣​លាន​​ដូស និង​ជំនួយ​បន្ថែម១៦​លាន​ដុល្លារ តាម​រយៈ​ទីភ្នាក់​ងារ​ជំនួយ​អាមេរិក USAID ព្រមទាំង​​បាន​ផ្តល់ជំ​នួយ​បច្ចេកទេស​សំខាន់ៗតាម​រយៈ​ទីភ្នាក់​ងារ​សុខាភិ​បាល​​​សាធារណៈរបស់​អាមេរិក​ជា​ច្រើន​ទៀត ក្នុង​ពេល​មាន​ជំងឺរាតត្បាត ដោយ​គាំទ្រ​ដល់​ការ​ឃ្លាំ​មើល ការ​តាមដានអ្នកពាក់ព័ន្ធ ពង្រឹងសមត្ថភាពយល់ដឹងជាសាធារណៈ និង​ការ​ស្រាវ​ជ្រាវ ដើម្បីទ​ប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ