កម្ពុជា​​ពុំមាន​អ្នកឆ្លង​កូវីដ-១៩ ចំនួន​៦ថ្ងៃ​ជាប់គ្នា

អ្នកសង្ស័យថា បានប៉ះពាល់ផ្ទាល់ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ មកធ្វើតេស្តសំណាកនៅមន្ទីរពេទ្យរុស្ស៊ី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២។ (សូត សុខប្រាថ្នា)

ក្រសួងសុខាភិបាលឱ្យដឹងថាមិនមានករណីថ្មីនៃ​​ការ​​​​​ឆ្លងជំងឺកូវីដ-១៩ និង​​អ្នក​​ស្លាប់​​ដោយ​សារ​ជំងឺ​នេះទេ​នៅថ្ងៃម្សិលមិញ ដែលករណីនេះបានធ្វើឱ្យ​កម្ពុជាមិន​មាន​ករណីឆ្លងរយៈពេល៦ថ្ងៃមក​ហើយ។

សេចក្ដី​ប្រកាស​ព័ត៌​មានរបស់ក្រសួង​​សុខាភិបាល ​នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកឆ្លង​ជំងឺកូវីដ-១៩ថ្មី​មាន០ករណី ខណៈ​​អ្នក​​​ជា​សះ​ស្បើយ​​ថ្មីមាន​ចំនួន៣នាក់ និងមិនមានករណីស្លាប់ទេ។

បើ​តាម​ក្រសួង​សុខាភិ​បាល គិតត្រឹមព្រឹកថ្ងៃ​សុក្រនេះ កម្ពុ​ជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ​សរុបចំនួន១៣៦ ២៦២នាក់ ក្នុង​នោះ​ អ្នកជំងឺព្យាបាលជាសះស្បើយ​ចំនួន១៣៣ ១៨៩នាក់ និងអ្នកស្លាប់មានចំនួន​៣ ០៥៦នាក់។ ​ចំណែកករណីឆ្លងអូមីក្រុងក្នុងស​ហគមន៍វិញ ក្រសួង​ថាមានចំនួន​១៤៤៥៩នាក់៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ