កម្ពុជា​ឈ្នះ​បាន​មេដាយមាស​ទី៤​ពីព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​លើក​ទី​៣១​នៅ​វៀត​ណាម

កម្ពុជាដណ្តើមបានមេដាយមាសទី៤ ពីការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី១៨ ខែឧសភានេះ។

យោងតាមលទ្ធផលនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ ដែលប្រកាសឱ្យដឹងពីគណៈកម្មាធិការ​ជាតិ​អូឡំាពិក​កម្ពុជា ឱ្យ​ដឹង​ថា មេដាយ​មាស​ទី៤​ដែល​កម្ពុជា​ដណ្តើម​បាន​​ នៅ​​ថ្ងៃនេះ គឺ​ប្រភេទ​កីឡាតេក្វាន់ដូ WT កីឡាករ វ៉ា មិថុនា ទទួលបានមេដាយមាស លើប្រភេទវិញ្ញាសាបុរស Kyorugi ទម្ងន់​ក្រោម ៧៤​គីឡូក្រាម។ កីឡាករកម្ពុជារូបនេះ បានយកឈ្នះលើកីឡាករហ្វីលីពីន នៅក្នុងវគ្គផ្តាច់ព្រ័ត្រនៅល្ងាចថ្ងៃនេះក្នុងលទ្ធផល៣៥-១៤។

ចំណែកមេដាយមាសទី៣ ដែលកម្ពុជាបានឈ្នះនៅថ្ងៃនេះដែរ គឺប្រភេទកីឡាវ៉ូវីណាម ទទួលបានមេដាយមាសលើវិញ្ញាសាសម្ដែងការពារខ្លួនចម្រុះ នារី១ បុរស៣ មានអាវុធ ជាមួយពិន្ទុ២៦៩។

ក្រុមកីឡាករដែលឈ្នះបានមេដាយមាសលើវិញ្ញាសារសម្តែងជាក្រុមនេះ រួមមាន កីឡាការិនី ប៉ាល់ ឆរស្ម៊ី រួមជាមួយ កីឡាករ លី បូរ៉ាមី, ជ្រិន ប៊ុនឡុង, កីឡាករ ប្រាក់ សុវណ្ណនី។

គិតត្រឹមថ្ងៃទី១៨ ខែឧសភានេះ កម្ពុជាឈ្នះបានមេដាយមាសចំនួន៤ បន្ទាប់ពីកីឡាករឃីកបុកស៊ីង ទូច រ៉ាឆាន់ និងក្រុមប៉េតង់វាយគូចម្រុះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ