កម្ពុជាបានឈ្នះមេដាយមាសទី៥ លើប្រភេទកីឡាចំបាប់ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភានេះ ខណៈប្រភេទកីឡាវ៉ូវីណាម និងប៉េតង់ កំពុងឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រដណ្ដើមមេដាយមាសផងដែរ។
មេដាយមាសទី៥របស់កម្ពុជា រកបានដោយកីឡាករ ស៊ូ បាលី បន្ទាប់ពីបានយកឈ្នះលើកីឡាករឡាវ ក្នុងលទ្ធផល ១០-០ ក្នុងប្រភេទទម្ងន់១២៥គីឡូក្រាម។ សូមបញ្ជាក់ថា មុនឡើងដល់វគ្គនេះ រូបគេបានយកឈ្នះកីឡាករម្ចាស់ផ្ទះវៀតណាម។
នេះគឺជាមេដាយមាសទី៥របស់កម្ពុជា បន្ទាប់ពីកីឡាតេក្វាន់ដូ WT កីឡាវ៉ូវីណាម ឃីកបុកស៊ីង និងក្រុមប៉េតង់វាយគូចម្រុះ។
លទ្ធផលបណ្ដោះអាសន្ន គិតត្រឹមល្ងាចថ្ងៃទី១៩ ខែឧសភានេះ កម្ពុជាបានឈ្នះមេដាយសរុបចំនួន២៩គ្រឿង ក្នុងនោះ មេដាយមាស៥គ្រឿង ប្រាក់៦គ្រឿង និងសំរឹទ្ធ១៨គ្រឿង៕