គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភានេះ កម្ពុជាឈ្នះបានមេដាយសរុបចំនួន២៥គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនៅប្រទេសវៀតណាម ក្នុងនោះមានមេដាយមាស៤គ្រឿង ប្រាក់៦គ្រឿង និងសំរឹទ្ធចំនួន១៥គ្រឿង។
យោងតាមតារាងមេដាយក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម បានបង្ហាញថា កម្ពុជាស្ថិតនៅលេខរៀងទី៨ ខណៈប្រទេសវៀតណាមដែលជាម្ចាស់ផ្ទះស្ថិតនៅចំណាត់ថ្នាក់ទី១ ឈ្នះមេដាយសរុប២៧៦គ្រឿង និងតាមពីក្រោយដោយប្រទេសថៃឈ្នះមេដាយសរុប១៩១គ្រឿង។
កាលពីថ្ងៃម្សិលមិញ កម្ពុជាដណ្តើមបានមេដាយមាសទី៤ ពីការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម តាមរយៈកីឡាករតេក្វាន់ដូ WT វ៉ា មិថុនា លើប្រភេទវិញ្ញាសាបុរស Kyorugi ទម្ងន់ក្រោម៧៤គីឡូក្រាម។ ចំណែកមេដាយមាសទី៣ ដែលកម្ពុជាបានឈ្នះនៅថ្ងៃជាមួយគ្នានោះ គឺប្រភេទកីឡាវ៉ូវីណាម លើវិញ្ញាសាសម្ដែងការពារខ្លួនចម្រុះ នារី១ បុរស៣ មានអាវុធ៕