ប៉ូឡូញ​ធានា​ជួយ​ការពារ​ស៊ុយអែត និង​ហ្វាំងឡង់ អំឡុង​ពេល​ដាក់​ពាក្យ​ចូល​ណាតូ

លោក​ ម៉ាតេអ៊ូស ម៉ូរ៉ាវីតស្គី (Mateusz Morawiecki) នាយករដ្ឋមន្ត្រី​ប៉ូឡូញ។ (ហ្វេសប៊ុក៖ Mateusz Morawiecki)

នាយករដ្ឋមន្ត្រី​ប៉ូឡូញ លោក​ ម៉ាតេអ៊ូស ម៉ូរ៉ាវីតស្គី (Mateusz Morawiecki) បានអះអាងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា ប្រទេសរបស់លោកនឹងធានាជួយការពារស៊ុយអែត និងហ្វាំងឡង់ ប្រសិនបើប្រទេស​ទាំង២នេះរងនូវការវាយប្រហារណាមួយ​ មុនពេលទទួលបានសមាជិកភាព​អង្គការ​ណាតូ (NATO)។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters

នាយករដ្ឋមន្ត្រីរូបនេះបានឱ្យដឹងក្នុងសន្និសីទមួយថា៖ «ខ្ញុំចាត់ទុកការចូលជាសមាជិករបស់ប្រទេសស៊ុយអែត និងហ្វាំងឡង់ ទៅក្នុងអង្គការណាតូជាសញ្ញាដ៏សំខាន់មួយនៃការពង្រឹងសន្តិសុខនៅអឺរ៉ុប»។

លោក​ ម៉ាតេអ៊ូស ម៉ូរ៉ាវីតស្គី បន្ថែមថា៖ «ខ្ញុំចង់ធ្វើការ​បញ្ជាក់​ឱ្យ​បាន​ច្បាស់​ថា ក្នុង​ករណី​មានការវាយប្រហារណាមួយកើតឡើងលើស៊ុយអែត ឬហ្វាំងឡង់ ក្នុងអំឡុងពេលចូលជាសមាជិក [ណាតូ] ប៉ូឡូញនឹងចេញមុខជួយការពារពួកគេ»។

គួរបញ្ជាក់ថា ប្រទេសហ្វាំងឡង់ និងស៊ុយអែត កាលពីថ្ងៃពុធកន្លងទៅ​ បានដាក់ពាក្យជាផ្លូវការដើម្បីស្នើសុំ​ចូល​រួមជាមួយអង្គការណាតូ ជាការសម្រេចចិត្តមួយដែលត្រូវបានធ្វើឡើងបន្ទាប់ពីរុស្ស៊ីបានបើក​ការ​ឈ្លានពានអ៊ុយក្រែន ខណៈដំណើរការចូលជាសមាជិកត្រូវបានរំពឹងថានឹងចំណាយរយៈពេលត្រឹមតែ២ទៅ៣សប្តាហ៍ប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ