គជប នឹង​ផ្សព្វផ្សាយ​លទ្ធផល​បោះ​ឆ្នោត​បឋម​នៅ​ល្ងាច​ថ្ងៃ​បោះ​ឆ្នោត

កិច្ចប្រជុំភាគីពាក់ព័ន្ធ ស្តីពីការបិទផ្សាយបញ្ជីឈ្មោះទីតាំងការិយាល័យបោះឆ្នោត និងបញ្ជីបោះឆ្នោតនៅគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត (គឃ.សប) និងការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ថ្ងៃទី ២៧ មិថុនា ២០១៨ (រូបភាព៖ ហ្វេសប៊ុក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត)

គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត គជប នឹង​ផ្សាយ​លទ្ធផល​បឋម​នៃ​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​អាណត្តិទី៥ ឆ្នាំ២០២២ ចាប់​ពី​ល្ងាច​ថ្ងៃទី៥ ខែមិថុនា ដល់ម៉ោង ១២យប់ ហើយ​នឹង​បន្តការ​ផ្សាយ​ចាប់​ពី​ម៉ោង​៨​ព្រឹក​ថ្ងៃទី៦ ខែមិថុនា ដល់ម៉ោង​១២​ថ្ងៃត្រង់។

ការប្រកាសលទ្ធផលបឋមនៃការបោះឆ្នោតនេះ នឹងធ្វើឡើងតាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា (ទទក) វិទ្យុជាតិកម្ពុជា គេហទំព័ររបស់ គជប កម្មវិធីទូរសព្ទដៃរបស់ គជប (NEC KH និង CamNEC News), ហ្វេសប៊ុកនិងយូធូបរបស់ គជប ផងដែរ។

គួរជម្រាបជូនថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នឹងធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ដោយមានគណបក្សនយោបាយចំនួន១៧ចូលរួម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ