អូស្ត្រាលី​ប្តេជ្ញា​បន្ត​រួមគ្នា​ជា​មួយ​កម្ពុជា​ដោះ​ស្រាយ​បញ្ហា​ប្រឈម​នានា​ក្នុង​តំបន់​​និង​សកល​លោក

ស្ថានទូតអូស្ត្រាលី ប្រចាំកម្ពុជា (រូបភាព៖ leightonasia.com)

មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសអូស្រ្តាលី បានឱ្យដឹងថា  អូស្ត្រាលីប្តេជ្ញាបន្តធ្វើការរួមគ្នាទៅមុខទៀតជាមួយកម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រឈមនានាក្នុងតំបន់និងសកលលោក  ហើយគាំទ្រដល់កម្ពុជា ដែលជាប្រធានអាស៊ានក្នុងឆ្នាំនេះថែមទៀតផង។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជាបានឱ្យដឹងកាលពីថ្ងៃទី១១ ខែមិថុនានេះថា លោកស្រី Kathryn Campbell រដ្ឋលេខាធិការក្រសួងការបរទេស និងពាណិជ្ជកម្ម របស់ប្រទេសអូស្ដ្រាលី នឹងអញ្ជើញទស្សនកិច្ចប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១២ ដល់១៤ ខែមិថុនា ឆ្នាំ២០២២  ខណៈកម្ពុជា ​និងអូស្ត្រាលី​កំពុងប្រារព្ធខួបលើកទី៧០ឆ្នាំ នៃចំណងការទូត   ក្នុងពេលដែលកម្ពុជា ជាប្រធានអាស៊ាន។

សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រីរដ្ឋលេខាធិការ Campbell នឹងជួបជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា រួមទាំងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត។

បន្ថែមពីនេះ លោកស្រី Compbell នឹងជួបជាមួយ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក កៅ គឹមហួន និងទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ របស់អាជ្ញាធរមីន លោក លី ធុជ​ ផងដែរ។

លោកស្រី Campbell បានមានប្រសាសន៍ថា៖«អូស្ត្រាលីនិងកម្ពុជាមាន ទំនាក់ទំនងដ៏រឹងមាំ និងយូរអង្វែង រយៈពេល៧០ឆ្នាំ មកហើយ។ យើងទន្ទឹងរង់ចាំបន្តធ្វើការរួមគ្នា ទៅមុខទៀត ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ក្នុងតំបន់និងសកលលោក និងគាំទ្រដល់កម្ពុជា ដែលជាប្រធានអាស៊ានក្នុងឆ្នាំនេះ។ ចក្ខុវិស័យរបស់អាស៊ាន ក្នុងការគាំទ្រឥណ្ឌូប៉ាស៊ីហ្វិក ដែលបើក ចំហប្រកបដោយបរិយាបន្ន និងមានភាពធន់ ជាការសំខាន់ណាស់ ចំពោះតំបន់របស់យើង»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ