មេដឹកនាំ​វៀតណាម​សរសើរ​លោក ហ៊ុន សែន តែ​ចោទ ប៉ុល ពត ថា​ឈ្លានពាន​ទឹកដី​ខ្លួន

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក Phạm Minh Chính នាយករដ្ឋមន្ត្រីវៀតណាម ចាប់ដៃគ្នានៅថ្ងៃខួបលើកទី៤៥ នៃទិវាការចងចាំដំណើរឆ្ពោះទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២២) ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

​មេដឹ​កនាំ​វៀតណា​ម​បាន​លើកឡើ​ងថា​ ទំ​នាក់​ទំន​ង​កម្ពុ​ជា-វៀតណាម​ជាង​៤​០​ឆ្នាំ​ម​ក​នេះ ​បា​ន​រឹ​តចំណ​ងសា​មគ្គី​ភា​​ព ប្រ​​ពៃណី​ និ​ង​កិច្ចស​ហ​ប្រតិ​បត្តិ​ការល្អឡើងវិញលើ​​គ្រប់​វិស័​យ​ ​​​​ទាំង​​វិ​ស័​យការពារ​ជាតិ​និង​បញ្ហា​​​ព្រំដែន ខណៈ​ចោ​ទប្រកា​ន់មេ​ដឹក​នាំ​​​ខ្មែរក្រ​ហមថា​ខ្វះភាពស្មោះត្រ​ង់ ​លើកទ័​ពទៅ​ឈ្លាន​ពាន​ទឹក​ដី​រប​ស់ខ្លួន​។

​ការលើក​ឡើង​រប​ស់នា​យក​រដ្ឋ​មន្ត្រី​វៀតណា​ម លោក ផា​ម​ មិ​ញជីញ (Pham Minh Chinh) ​នេះ ​បាន​​​ធ្វើឡើ​ងក្នុ​ងពិ​ធីប្រា​រព្ធ «​ខួ​​បលើ​ក​ទី​​៤៥​​​ នៃទិ​វានៃការ​​ច​ង​ចាំដំ​ណើ​​រ​ឆ្ពោះ​​ទៅ​កា​រផ្ដួល​​រំលំ​​រ​​បប​ប្រ​ល័យពូ​ជសាសន៍​ ប៉ុ​ល ​ព​ត ​២០​ មិ​ថុ​នា ​ឆ្នាំ១​៩​៧៧ ​- ២​០ ​មិថុនា ​ឆ្នាំ២០​២២» ​លើទឹ​កដី​កម្ពុ​ជា​ ក្នុងខេត្តត្បូងឃ្មុំ ជា​ប់ព្រំដែនវៀតណាម ដែ​លមានកា​រចូ​​ល​រួមពីនាយ​ករ​ដ្ឋមន្ត្រីក​ម្ពុជា​ និងមន្ត្រីជាន់ខ្ពស់ជាច្រើនទៀតផ​ងដែ​រ​។

​ក្នុងសុន្ទរកថាជិត១ម៉ោង ​មេដឹ​កនាំ​វៀ​តណាម​​ លោ​ក ផាម​ មិ​ញ​ជីញ បា​នលើ​កឡើង​ថា វៀ​ត​​ណា​​ម​ជាប្រទេ​ស​ជិតខា​ងកម្ពុជា ដែល​មាន​ទំនា​ក់ទំ​នង​​ជិ​​ត​​ស្និ​ទ្ធនិ​ងយូ​រអង្វែងជាមួយកម្ពុជា ហើយប្រទេសទាំងពីរចេះជួ​យគ្នា​ក្នុ​ង​គ្រាលំ​បាក​ទៅវិញទៅមក ​​ពិ​​សេស​ការ​​រួម​គ្នាប្រ​ឆាំង​ពួ​ក​អា​​ណា​​​​និគ​ម​ ចា​ប់តាំ​ង​ពីឆ្នាំ​១​៩​៤​៥​ម​ក ​។

​តា​មរ​យៈអ្នកប​កប្រែ ​មេដឹក​នាំវៀ​តណា​មរូប​នេះបាន​គូសប​ញ្ជា​ក់​ថា ​​​ពិសេសការ​វាយ​រំ​ដោះទី​ក្រុង​ភ្នំពេ​​​ញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ​​១៩​៧៥ ដែលពេលនោះ ខ្មែរក្រហមទទួលបានជាជ័​យជម្នះលើ​របប លន់ ​នល់ ហើ​​យឡើងកាន់អំណាច​។

​​ក៏ប៉ុន្តែលោកថា​ ខ្មែ​រក្រហម ដែលដឹកនាំដោយ ប៉ុល ពត ពេលនោះ​​បានបំ​ពាន​លើ​ប្រពៃ​ណីដ៏ល្អនិ​ង​សន្តិភាពរប​ស់ប្រទេសទាំងពីរ ដោយបានបញ្ជូនកងទ័ពទៅដណ្តើមយកកោះវៀតណាមមួយចំនួន ព្រមទាំងពង្រាយទ័ព១០កងពលធំបង្កសង្គ្រាមតាមខ្សែបន្ទាត់ព្រំដែនក្នុងឆ្នាំ១៩៧៧ ដែលបណ្ដាលឱ្យស្លាប់ជនស៊ីវិលវៀតណាមរាប់ម៉ឺននាក់។

តែយ៉ាងណា លោក មិញជីញ បានលើកឡើងថា ក្រោយថ្ងៃរំដោះ៤៥ឆ្នាំមកនេះ ទំនាក់ទំនងកម្ពុជា-វៀតណាមត្រូវបានពង្រឹងឡើងវិញ បង្កើតលក្ខខណ្ឌអំណោលផលសម្រាប់ជាប្រយោជន៍នៃប្រទេសទាំងពីរ។

​លោកថា៖ «កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនិងសន្តិសុខកាន់តែមានការរីកចម្រើននិងល្អប្រ​សើរ​និ​ងប្រកបដោយប្រសិទ្ធភាព ជាសរសរស្ដម្ភដ៏សំខាន់មួយក្នុងទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ បណ្ដាភូមិភាគ និងកម្លាំងការពារព្រំដែន បានសម្របសម្រួលនិងរក្សាសន្តិសុខសណ្ដាប់ធ្នាប់នៅតាមព្រំដែនប្រកបដោយប្រសិទ្ធភាព និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងតំបន់ទាំងនេះ»។

លោ​កនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាអតីតមេបញ្ជាការកងទ័ពខ្មែរក្រហម និងបានឡើងកាន់អំណាចចា​ប់ពីរប​បខ្មែរក្រហមដួលរលំទៅនោះ បានលើកឡើងថា ក្រោយថ្ងៃរំដោះ មានមនុស្សមួយចំនួនចោទលោកថាជាជនឧក្រិដ្ឋ បាននាំកងទ័ពវៀតណាមមកសម្លាប់ពលរដ្ឋខ្មែរ ។

ក៏ប៉ុន្តែ លោកបកស្រាយថា ការដែលសាលាក្ដីខ្មែរក្រហមកាត់ទោសមេដឹកនាំខ្មែរក្រហម ពីបទ «ឧក្រិ​ដ្ឋ​ក​ម្ម​សង្គ្រាម ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ និង​បទ​ប្រល័យ​ពូជសាសន៍​» ជាការផ្តល់យុត្តិធម៌ឱ្យរូបលោក និ​​​ងប្រទេសវៀតណាម ដែលបានសហការគ្នាផ្ដួលរំលំរបបអាវខ្មៅនេះ។

លោកថា៖ «ជោគជ័យនៃការកាត់ទោសខ្មែរក្រហម ជាការផ្តល់យុត្តិធម៌នៃកម្លាំងតស៊ូរបស់កម្ពុជា ដោយមានការគាំទ្រពីកងទ័ពស្ម័គ្រចិត្តវៀតណាម»។

ខ្មែរក្រហម បានដួលរលំក្រោយឡើងកាន់អំណាចបានជាង៣ឆ្នាំ បន្ទាប់ពីផ្ដួលរំលំរប​ប លន់ នល់ ចេញពីអំ​ណាច ដែលជ័យជម្នះនោះត្រូវបានគេ​កត់ត្រាថា «ចិនជាខ្នងបង្អែក»។

ដូ​​ចគ្នានឹងការដឹកនាំបច្ចុប្បន្ន រដ្ឋាភិបាលប្រកាសថា «ចិនជាមិត្តដែកថែប» ខណៈចិនកំពុងមានជម្លោះដែនទឹកជា​មួយវៀតណាមនៅសមុទ្រចិនខាងត្បូង។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា លើកឡើងថា ខ្មែរក្រហម និងវៀតណាម ពីដើមជាបក្សសម្ព័ន្ធបដិវត្តន៍ឥណ្ឌូចិនតែមួយ ហើយថាឫសគល់នៃគណបក្សប្រជាជនកម្ពុជាបច្ចុប្បន្ន ក៏ចេញពីគណបក្សកុម្មុយនីស្តឥណ្ឌូចិនដែលបង្កើតឡើងដោយលោក ហូ ជីមិញ ដែរ។

ក្នុងន័យនេះ លោកពន្យល់ថា ខ្មែរក្រហម និងវៀតណាម ពីអតីតកាលមានជំហរតែមួយ ហើយនៅពេលបក្សកុម្មុយនីស្តរំដោះឥណ្ឌូចិនបាន ខ្មែរក្រហមគ្រប់គ្រងក្រុងភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ រីឯកងទ័ពយៀកកុង និងវៀតណាមខាងជើង ចូលកាន់កាប់ទីក្រុងហូជីមិញ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥។

ប៉ុន្តែក្រោយមក មានចរន្តគិតមួយកើតឡើង គឺ ប៉ុល ពត មិនព្រមឱ្យទឹកដីកម្ពុជាបាត់បង់ទៅវៀតណាម ទើបមានការលើកទ័ពទៅវាយយកកោះត្រល់មកវិញ។

លោកថា៖ «ចំនុចមួយទៀត រឿងខ្មែរក្រហមពេលនោះ ដោយសារមិនសុខចិត្តរឿងវៀតណាមយកបញ្ហា​ [កោះត្រល់] ហ្នឹងហើយ បានងាកទៅខាងចិន ដល់អ៊ីចឹងបានវៀតណាមលើកបញ្ហាបច្ចុប្បន្ន ដែលកម្ពុជាដែល​ជាមិត្តភាពម៉ឺនឆ្នាំកន្លងមកហ្នឹង គឺងាកមកចិនដែរ គឺមិត្តដែកថែប ដល់អ៊ីចឹងទៅធ្វើឱ្យវៀតណាមរំឭកបញ្ហាហ្នឹងមានលក្ខណៈដូចគ្នាអ៊ីចឹង»។

បញ្ហានេះ លោក ឯម សុវណ្ណរ៉ា គិតថា សាររបស់មេដឹកនាំវៀតណាម គឺវៀតណាមអាចខ្លាចបាត់បង់ទាំងប្រយោជន៍នយោបាយនិងសេដ្ឋកិច្ច បើកម្ពុជាងាកកាន់តែខ្លាំងទៅរកចិននោះ ដោយលោកសង្កេតឃើញថា បច្ចុប្បន្នការដណ្តើមទីផ្សានៅកម្ពុជា រួមទាំងវិស័យនយោបាយ ចិនហាក់លេចធ្លោជាងវៀតណាម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ