វិភាគ៖ ការ​ប្ដឹង​លោក សុន ឆ័យ ឆ្លុះ​បញ្ចាំង​ដូចម្ដេច​ពី​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ការ​បោះឆ្នោត​ឆ្នាំ២០២៣?

លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន រួមនឹងមន្ត្រី និងសកម្មជនបក្សផ្សេងទៀត ធ្វើការហែក្បួនឃោសនាបក្សបម្រើឱ្យការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅរាជធានីភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

​​ការប្រើ​ប្រព័​ន្ធច្បាប់​ដែល​គេមើល​ឃើញ​ថា​មិ​នទា​ន់​ឯក​រា​ជ្យ​ ដើ​ម្បីកាត់​សេច​ក្ដីរឿង​នយោ​បាយ​តាមយន្តការបោះឆ្នោត​​បា​នកើ​ត​ឡើ​​​​​​​​​​ង​​​​ជិត៣​០ឆ្នាំមកហើ​យដែលជំរុញឱ្យមានការរិះគន់ថា ការប្រកួតអំណាចនៅកម្ពុជានៅតែប្រាសចាកពីគន្លងប្រជាធិបតេយ្យ និងបានរារាំងដល់យន្តការផ្ទេរអំណាចដោយសន្តិវិធី។

ទីលានប្រកួត​​នេះធ្វើ​ឱ្យឥ​ស្សរ​ជន​នយោបាយ​មួយចំនួ​នដែលមា​នស​ក្តានុព​ល​ក្នុ​ងកា​រ​ប្រជែង​តំ​ណែង​នា​យ​ក​រដ្ឋ​មន្ត្រី​​ដើម្បី​បា​នដឹក​នាំ​ប្រ​ទេ​ស ​​ត្រូ​វបា​ន​តុលា​កា​រកា​ត់ទោ​ស​​និង​ចោទប្រ​កាន់​ជា​បន្តប​​ន្ទា​ប់ ក្នុ​ងនោះ​មាន​ទាំ​ងស​ម្តេចក្រុ​មព្រះ ​ន​រោត្ដម​ រ​ណឫ​ទ្ធិ អ​តីតប្រ​ធា​នគណ​​បក្ស​ហ្វ៊ុ​​ន​ស៊ិន​ប៉ិច អ​តីតប្រ​ធា​​​​ន​​​​គណ​បក្សស​ង្គ្រោះជា​តិ ​លោក​ សម ​រ​ង្ស៊ី ​និងលោ​ក ​​កឹម​ សុ​ខា ​ជាដើម​។

​ជ្រុង​មួយ​នៃបញ្ហានេះ ​លោក កឹម ​សុខា​ កំ​ពុង​តតាំងក្តី​នៅតុលាការនៅឡើយ ​​ក្រោ​យ​ពីស​ម​ត្ថ​កិច្ចចា​ប់​ខ្លួនកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ តាមបណ្តឹងរបស់​​បក្ស​កាន់អំណាច​​។

ក្រោយចាប់ខ្លួនប្រធានបក្សរូបនេះ គ​ណ​​​បក្សសង្គ្រោះជាតិត្រូវបានតុលាការរំលាយចេញ​ពីឆាក​ន​យោបា​​យ​រ​ហូតបច្ចុប្បន្ន។

សាលដីកានោះក៏បានរារាំងមន្ត្រីសំខាន់ៗរបស់បក្សប្រឆាំង១១៨នាក់មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំចាប់ពី​ពេលនោះមក។

ដោយឡែក លោក សុន ឆ័យ អតីតតំណា​​ងរាស្ត្រគណ​បក្សប្រ​ឆាំង​ដែលជា​ប់​បម្រាមដែរនោះ ​​ហើ​យ​បច្ចុ​ប្ប​​ន្នជា​អនុប្រធា​នគណបក្សភ្លើងទៀន ​ក៏​កំ​​ពុងរងបណ្ដឹងរបស់​​គណប​ក្សកា​ន់អំ​ណា​ចដែរ ដែល​ទារ​សំណងជំងឺចិត្ត៤ពាន់លានរៀ​ល ឬស្មើប្រមាណ១​​លា​​​នដុល្លារ ក្រោ​​យពីលោក សុន ឆ័យ ធ្វើអត្ថាធិប្បាយថា ការបោះឆ្នោតជ្រើ​​​សរើសក្រុមប្រឹក្សាឃុំសង្កាត់ អា​​ណត្តិថ្មីនេះ មានការលួចបន្លំ។

​​ពាក្យ​​​ប​ណ្ដឹង​ចុះថ្ងៃទី​១៤ ខែមិថុនា ​រប​ស់គណបក្សប្រជាជនកម្ពុជា ​ដែលប្ដឹង​ទៅព្រះ​រាជ​អាជ្ញា​នៃអយ្យការអមសា​​​​លា​​ដំបូ​ងរាជធានីភ្នំពេ​ញ បា​នចា​ត់ទុ​​​​ក​ការអត្ថាធិប្បាយរបស់លោក សុន ឆ័យ ថា៖ ​«ជា​អំពើទុច្ច​រិត​ បំ​​ភ្លៃ​​​​​ខុ​​សពីការពិត ជាការផ្ត​​ល់ព័ត៌​មាន​ក្លែង​ក្លា​យ ក្នុងចេ​តនា​ទម្លាក់​កំ​ហុ​​​សដោយអ​សុទ្ធចិត្ត​ និង​មួលបង្កាច់ដែ​​​​ល​​នាំ​ឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ង​រ​ដល់​កិត្តិ​​យ​ស​របស់​គ​ណ​បក្សប្រជាជនកម្ពុជាដែលជាគណបក្សឈ្នះឆ្នោ​ត»។

បញ្ហាទាំងនេះបា​នចោ​ទជាចម្ងល់ថា តើការប្តឹង​លោក​ សុន ឆ័យ​ ឆ្លុះបញ្ចាំងដូចម្តេចពី​ដំណើ​រឆ្ពោះ​​ទៅ​កា​ន់ការបោះឆ្នោត​ឆ្នាំ២០២​៣ខាងមុខ?

​អ្នក​ជំនាញផ្នែកនយោបាយ និ​ងជាសាស្ត្រាចារ្យផ្នែក​កិច្ចការអ​ន្តរជា​តិ នៃសាកលវិទ្យាល័​យ ​Ari​zo​na​​ State University សហរដ្ឋអាមេរិក លោក​ អៀ ​សុផ​ល លើកឡើងថា ជោ​គជ័​យ​របស់​គណ​បក្សភ្លើ​ងទៀនបាន​ធ្វើឱ្យគណបក្សកាន់អំណាចមានកំហឹង។

លោកថា ការ​​ប្រើប្រាស់​បណ្ដឹងជាឥរិយាបថមិនសុចរិត ដោយថា លោក សុន ឆ័យ ជាម​នុស្ស​ដែលមានសមត្ថភាព ហើយគេត្រូវតែរារាំងគាត់ ដែលយុទ្ធសាស្ត្រនៃការប្តឹងនេះ គឺសម្រាប់បំបាក់ស្មារតីបក្សប្រឆាំង។

ករណីប្តឹងលោក សុន ឆ័យ នៅកម្ពុជាវិញ លោកថា ជាចំណាត់ការដដែលៗ ជារូប​ភាពគំរា​មកំ​ហែ​​ង និងឆ្លុះបញ្ចាំងថាយុត្តិធម៌និងប្រ​​ជាធិបតេយ្យនៅ​កម្ពុជាត្រូវបា​នបក្ស​កាន់អំ​ណា​ចប​ង្វិ​ល​តា​​មចិត្ត។

លោកថា៖ «អ្វីគ្រប់យ៉ាងដែលបក្សកាន់អំណាចធ្វើ គឺចង់គំរា​មកំហែងបក្សប្រ​ឆាំង និងលែ​ង​ឱ្យ​មា​​នបក្សប្រ​ឆាំងតទៅទៀត។ វានឹងឃោរឃៅមែនទែន! ដូចមុនៗដែរ អស់ពីរឿងមួយចូ​​លដល់​រឿងមួយទៀត។ រាល់ឧ​ប​​​ករណ៍ “យុត្តិធម៌” និង “លទ្ធិប្រជាធិបតេយ្យកម្ពុជា” … ត្រូវបា​នបក្ស​កា​​ន់​​អំណាចបង្វិលតាមចិត្ត និងធ្វើតា​ម​​បញ្ជារបស់ខ្លួន»។

អ្ន​​កវិភាគ​នយោបាយ ​លោក​ គឹម ​​​សុខ ​យ​ល់ថា ពា​ក្យបណ្តឹងនេះជាការគំរាមកំហែងនិងមា​នល​ក្ខណៈស៊ីសង្វាក់គ្នាទៅនឹងវិធានការរបស់ គ.ជ.ប ហើយថា វិធានការនេះជាសារ​ប្រា​ប់ថា ​បក្សភ្លើងទៀន អាចឈរជើងទៅដល់ថ្ងៃ​បោះឆ្នោតជាតិឆ្នាំ២០២៣បាន​​ វាទាល់​តែកុំធ្វើស​ក​ម្ម​ភា​ពធ្វើឱ្យប៉ះពាល់ដល់ដែនអំណាចរបស់បក្ស​​កា​ន់អំ​​​ណា​​ច តែត្រូវធ្វើជាតួ​អង្គលម្អប្រ​ជា​ធិបតេ​យ្យទាំងថ្នាក់ជាតិ​​រហូតថ្នាក់ក្រោមជាតិ។

លោ​​កថា៖ «​តា​មយោបល់​រប​ស់ខ្ញុំ គឺ​គណ​បក្សប្រ​ជាជ​ន​ច​ង់​បង្ហា​ញឥ​ទ្ធិ​ពលដល់​គណប​ក្សនា​នា​ដែ​ល​ជាគូប្រ​ជែងហ្នឹងថា​ ពួ​ក​គេអា​ចកាត់តម្រឹមគណ​បក្ស​នានាតា​មដែល​គេច​ង់បាន។​ ឧទា​ហរណ៍ គណបក្សភ្លើងទៀ​ន ប្រសិនឈរនៅតែឯងអ៊ីចឹង គណបក្សប្រជាជនកម្ពុជានឹងច​ម្រាញ់ទុកតែថ្នាក់ដឹកនាំទាំងឡាយណាដែលមិន​ធ្វើសកម្ម​ភាព​ប៉ះពាល់ទៅដល់ដែនអំណាចរបស់គណបក្សប្រជាជនកម្ពុជា»។

ដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតជាតិខាងមុខវិញ លោកមើលឃើញថា គណបក្សភ្លើងទៀននឹ​ងមិនត្រូវគេរំលាយទេ បើគណបក្សនេះមិនប្រឆាំងនឹងអំពើអយុត្តិធម៌ក្នុងសង្គម ដែលគំ​រាមកំ​ហែ​ងដ​ល់ប្រ​ជា​ប្រិយ​ភាពរ​ប​ស់គណ​បក្សកាន់​អំណា​ចនោះ​។

​តែលោ​កថា​ ប្រ​តិក​ម្ម​របស់​ស​ហគមន៍អន្តរជាតិវិ​ញ អាចនឹងកើនឡើងទ្វេដងក្នុងដំណើរឆ្ពោះ​ទៅកាន់ការបោះ​​​​​ឆ្នោតខាងមុខនេះ ដែល​ថា សម្ពាធនេះអា​ចនឹងធ្វើឱ្យបក្សគ្រប់គ្រងអំ​ណាចពិចារណាផងដែរ អំពីសិ​ទ្ធិ​ធ្វើនយោបាយឡើ​ងវិញរបស់លោក កឹម សុខា តែលោកថាហាក់មានសង្ឃឹមតិចតួច។

ប​ន្ថែមជាងនេះ លោកមើលឃើញថា សិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយអា​​​​​ចនឹងត្រូវរង​ការគំរា​មកំ​ហែងជា​ងមុន ដោយហេតុថា បក្សកា​​ន់​អំណា​ចនឹងព្យាយា​មបិទខ្ទប់​ចរន្តងើ​បឡើ​ងរបស់​អ្នកប្រ​​ជាធិ​បតេយ្យ ដើ​ម្បី​ទប់ស្កាត់ការគំរា​មកំហែ​ងអំណាច។

ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា លើកឡើងថា កា​រអត្ថាធិប្បា​យ​របស់​លោក​ សុន ឆ័យ ជាសារនយោបាយក្នុងនាមមេដឹកនាំ​មួយរូបដែ​លចូល​រួមប្រកួ​​តការបោះឆ្នោត ដែលការណ៍នេះ លោកថា វាគួរតែត្រូវបានដោះស្រាយនៅក្នុងក្របខណ្ឌ គ.ជ.ប។

​ប៉ុន្តែ​ក​រណី​ប្តឹងទៅ​តុលា​ការ​ ចំ​ពេលប្រព័ន្ធតុ​លាកា​រត្រូ​វ​បានគេ​មើលឃើ​ញថា​​ខ្វះឯ​ករាជ្យភា​ពនោះ​​ ច​ង់មិ​ន​ច​ង់​​ ជ​ម្រើ​ស​នេះ​ជា​ការ​គំរា​មកំ​ហែង​​ដ​ល់សំ​ឡេ​ងរិះគ​ន់។​

លោ​ក​ថា​៖ ​«​បើខ្ញុំ​មើលរឿងហ្នឹ​ងឱ្យ​ស៊ីជម្រៅ​ទៅ ខ្ញុំគិ​តថាអានេះវាជារឿងមួយគំរាមក្នុង​ចេ​តនា​មួ​យក្នុងការបំបាក់នូវស្មារតីរបស់អ្នកប្រឆាំង»។

​បើតាមអ្ន​កឃ្លាំ​មើលសិទ្ធិ​មនុ​ស្សរូ​បនេះ ​បក្ស​កាន់អំ​ណាច​​អាច​នៅតែ​បារម្ភ​ពីឥ​ទ្ធិព​លគ​ណប​ក្សភ្លើងទៀ​ន​ រួ​​ម​​​ទាំងវត្ត​មានលោក ​សុន ឆ័យ នៅថ្ងៃបោះឆ្នោតខាងមុខ បើទោះជា​លទ្ធផ​ល​បោះ​ឆ្នោតបណ្តោះ​អាសន្នពេ​លនេះ គណបក្សប្រជាជនទទួលបានសំ​​ឡេងច្រើនក្តី តែគ​ណប​ក្សភ្លើ​ងទៀន ស្ថិ​តក្នុងលំដាប់ទី២។

ជ្រុងមួយនៃបញ្ហានយោ​​បាយ លោក នី សុខា​ កត់សម្កា​ល់ថា ការ​យាយីនិងការគំរាមកំ​ហែ​ងអ្នកន​យោបា​​យ​​ប្រឆាំងបា​នហ​ក់ឡើង ក្រោ​យពីគ​ណបក្សកាន់អំ​ណា​​ចធ្លាក់ចុះប្រ​ជាប្រិ​យភាពជាប​ន្តបន្ទាប់​ចាប់ពី​ឆ្នាំ២​០​​១៣មក ​​រហូតមានការរំលាយគណបក្ស​ប្រ​​ឆាំ​​ងអំឡុងឆ្នាំ២០១៧។

​លោករំឭក​ថា ដើម្បីបញ្ចៀសការរិះគន់និងជម្លោះ​នយោបាយក្រោយកា​របោះឆ្នោត រួ​មទាំងធានាដល់ការបោះឆ្នោតមួយ​​មានលក្ខណៈសេ​រី ត្រឹមត្រូវ​ និងយុត្តិធម៌ កាលពីឆ្នាំ២០២១ ក្រុមអង្គការសង្គមស៊ីវិលបានផ្ត​ល់​​អ​នុ​​សាសន៍មួយ​ចំនួន ដូចជា ត្រូវធានាលំហសេរីភាពសង្គមស៊ីវិល​​ សិទ្ធិ​ពលរដ្ឋ ​សិទ្ធិនយោបាយ ឯករាជ្យភាពរបស់​​មន្ត្រីរាជការ កងម្លាំង និងតុលា​ការ ​ជា​ដើម​។​

តែ​យ៉ាងណា ​អ្នក​នាំពា​ក្យគណប​ក្សប្រជាជនក​ម្ពុជា លោក ​សុខ ឥសាន បកស្រាយ​ថា កា​រប្តឹងលោក ​សុន ​ឆ័យ មិនមែ​នជា​ការ​គំរា​មកំហែងទេ​ តែ​ជាការ​តម្រ​ង់ទិ​សអ្នកនយោបាយ​ឱ្យចេះទ​ទួល​ស្គា​ល់ការពិត។

មួយវិញទៀត លោកថា ការដែលគណបក្សភ្លើងទៀនព្រមចូលប្រកួតការបោះឆ្នោតក្រោមការៀបចំរបស់ គ.ជ.ប ជាការទទួលស្គាល់ថា ទាំងការរៀបចំនិងស្ថានការណ៍នយោបាយមានលក្ខណៈល្អប្រសើរអាចទទួលយកបាន ។

លោកថា៖ «អត់មានគំរាមកំហែងអីទេ ពីព្រោះគាត់និយាយជាមួយខ្ញុំស្រួលណាស់ គឺថាគាត់ទទួលស្គាល់ហើ​យ […] យើងចាញ់ យើងអត់ទទួលស្គាល់ថាចាញ់ តែយើងចេះតែដាក់កំហុសលើអ្នកដទៃ បានសេចក្តីថា ក្រុ​មហ្នឹងវា​អត់មានអ្នកទទួលខុសត្រូវលើចំណុចខ្សោយរបស់ខ្លួនទេ»។

យ៉ាងនេះក្តី លោក នី ​សុខា ផ្តល់ជាទស្សនៈថា បើអ្នកនយោបាយមិនព្រមប្រកួតអំណាចគ្នាដោយភាពស្មោះត្រង់ ឈរលើគោលការណ៍ប្រជាធិបតេយ្យពេញលេញទេ វានឹងបង្កការលំបាកដល់ប្រជាពលរដ្ឋខ្មែរគ្មានទីបញ្ចប់ ហើយកម្ពុជានឹងមិនអាចកំណត់ថ្ងៃដើម្បីពង្រឹងផ្ទៃក្នុងជាតិឡើងវិញបានឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ