ក្រសួង​អប់រំ​អនុញ្ញាត​ឱ្យ​បុគ្គលិក​របស់​ខ្លួន​អាច​សុំ​ប្ដូរ​ទីកន្លែង​បម្រើ​ការងារ​តាម​ប្ដី​ឬ​ប្រពន្ធ​នៅ​តាម​រាជធានី-ខេត្ត

បុរសពីរនាក់ជិះម៉ូតូពីមុខក្រសួងអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

ក្រសួងអប់រំ អនុញ្ញាត​ឱ្យ​មន្ទីរ​អប់រំ យុវជន និងកីឡារាជធានី-ខេត្ត ទទួលពាក្យសុំផ្លាស់ប្ដូរទី​កន្លែងបម្រើការ​ងារ​បុគ្គលិកអប់រំ តាមប្ដីឬប្រពន្ធ​ជាមន្ត្រីរាជការបាន។

ក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលវីអូឌីទទួលបាននៅថ្ងៃពុធនេះ បានឱ្យដឹងថា ក្រសួងបានសម្រេចអនុញ្ញាតឱ្យមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត ទទួលពាក្យសុំផ្លាស់ប្ដូរ​​ទីកន្លែងបម្រើការងាររបស់​បុគ្គលិកអប់រំ ទៅ​តាម​ប្ដី​ឬប្រពន្ធជាមន្ត្រីរាជ​ការសម្រាប់ឆ្នាំសិក្សា ២០២១-២០២២នេះ។ ក្រសួងបន្តថា ការ​ទទួលពាក្យនេះចាប់​ផ្តើម​អនុវត្តពីខែសីហា ឆ្នាំ២០២២ និង​ធ្វើការបូកសរុបរៀបចំ​បញ្ជីឈ្មោះ រួចផ្ញើទៅ​​នាយកដ្ឋានបុគ្គលិកនៃក្រសួងអប់រំ យ៉ាងយូរ​ត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីស្នើសុំការសម្រេច​ពីថ្នាក់ដឹកនាំក្រសួង។

សេចក្តីជូនដំណឹងដដែលបញ្ជាក់ថា សំណុំឯកសារដែលត្រូវផ្ញើជូនក្រសួង រួមមាន ពាក្យសុំផ្លាស់ប្ដូរ​ទីកន្លែង​បម្រើការងារតាមប្តីឬប្រពន្ធជាមន្ត្រីរាជការឆ្លងរាជធានី-ខេត្ត និងបញ្ជីសរុប រួម​ទាំងបញ្ជីរាយ​នាម​បុគ្គលិកអប់រំសុំផ្លាស់ប្តូរទីកន្លែងបម្រើការងារតាមប្ដីឬប្រពន្ធជាមន្ត្រីរាជការក្នុងខេត្ត ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ