កម្ពុជា​បន្តរកឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩​ជិត​១០​នាក់​បន្ថែម​ទៀត

ក្រុមគ្រូពេទ្យក្នុងឈុតការពារកូវីដ-១៩ កំពុងបំពេញការងារនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។ (ហ្វេសប៊ុក៖ មន្ទីរពេទ្យបង្អែកប៉ោយប៉ែត)

ក្រសួងសុខាភិបាល រកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន​ ៧នាក់ បន្ថែមទៀត ដែលសុទ្ធសឹងជាប្រភេទអូមីក្រុងទាំងអស់។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួង ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកដែលឆ្លងជំងឺកូវីដ-១៩ ទាំង ៧នាក់ ដែលរកឃើញតាមរយៈការ​តេស្តដោយម៉ាស៊ីន PCR កាលពីថ្ងៃម្សិល​មិញ​​នោះ ជា​ករណីឆ្លងក្នុងសហគមន៍ ក្នុងនោះ ៦នាក់ ជាអ្នកដែលស្នើសុំធ្វើវិញ្ញាបនបត្រទៅក្រៅប្រទេស។

ចំពោះករណីជាះសះស្បើយ និងអ្នកស្លាប់វិញ ក្រសួងថា មិនមានឡើយ។

បើតាមសេចក្តីប្រកាសព័ត៌មានដដែល គិត​មកដល់ព្រឹកថ្ងៃទី៣០ ខែមិថុនានេះ ក្រសួងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ១៣៦ ២៧៩​នាក់ ក្នុងនោះជាសះស្បើយចំនួន ១៣៣ ២០៦នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់។ ចំណែកករណីឆ្លងសរុបក្នុងសហគមន៍វិញ ក្រសួង​ថា មាន​ចំនួន ១៤ ៤៧៤នាក់​ និងករណីនាំចូលមានចំនួន ២១ ២២១នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ