អ្នកជំនាញUN ថា​ការ​ផ្តន្ទាទោស​​​​ក្រុម​បក្ស​ប្រឆាំង​ ជាការដើរចាកឆ្ងាយពីគោលការណ៍​​​សិទ្ធិ​​មនុស្ស​អន្តរ​ជាតិ

កញ្ញា សេង ធារី ឈរនៅមុខសាលាដំបូងរាជធានីភ្នំពេញ ក្នុងថ្ងៃប្រកាសសាលក្រមសាលាដំបូងរាជធានីភ្នំពេញ លើកញ្ញា និងសកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ ពាក់ព័ន្ធបទចោទ «ញុះញង់ និងរួមគំនិតក្បត់» ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

អ្នកជំនា​ញ​សិ​ទ្ធិមនុស្សអន្តរជាតិ​​ ស្នើរ​ដ្ឋាភិបាល​កម្ពុ​ជា ពិនិត្យឡើ​ងវិញ​ករ​ណីផ្តន្ទាទោ​​​​​​​​​​​​​​សទ្រង់​ទ្រា​​យ​​ធំ​​​ជា​ថ្មីទៀត​​ទៅលើក្រុម​អ្នកនយោបាយជំទាស់​ចំនួន ៤៣​នាក់ រួម​ទាំង​​ស្ត្រី​ខ្មែរសញ្ជាតិ​​អា​មេរិ​ក​ ក​ញ្ញា ​សេង ធារី នាពេល​ថ្មី​ៗ​នេះ ដោ​​​​យ​ស​ម្អា​​​ងថា​ វិ​​​ធាននោះមិនបានភ្ជាប់កាតព្វកិច្ចនៃការគោរព​សិទ្ធិមនុស្ស​​​អ​ន្តរ​ជា​តិ និងលំហ​នយោបាយ​ពហុ​បក្ស​​។

អ្ន​ករាយការណ៍ពិសេ​សអ​ង្គកា​រស​ហប្រជាជាតិទទួ​លបន្ទុ​កសិ​ទ្ធិម​នុស្សនៅ​ក​ម្ពុ​ជា​ ​លោ​ក​​​ ​វិទិត​​ ​​មុ​នតាប៊ន ​(​Vitit​ ​Muntarbhorn​) បានលើកឡើងលើបណ្តាញសង្គម​​ហ្វេសប៊ុក​របស់លោក កាលពី​ថ្ងៃពុធ​ម្សិលមិញថា

ការកាត់ទោស​ក្រុមអ្នកនយោបាយ​បក្សប្រឆាំងចំនួន ៤៣នាក់ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ របស់តុលាការកម្ពុជា ជាការកាត់ទោស​​ទ្រង់ទ្រាយធំលើកទី៣ ជុំវិញការ​ចោទ​ពី​បទ«ញុះ​​ញង់ ​និង​​រួម​​គំ​និត​ក្ប​ត់»។

លោក​សម្អាង​ថា ការ​​ជំ​នុំ​ជម្រះរបស់តុលាការកម្ពុជានេះ​​ មាន​លំនាំ​ន​​យោ​បាយ​ ​និង​ជាកំហុសឆ្គង​ដែល​រដ្ឋា​ភិបាល ត្រូវ​ពិនិត្យ​ឡើង​វិញ ដើម្បី​ធា​​នា​ថា ដំណើ​​រការ​របស់​​តុ​លាកា​រនា​ពេល​អ​នាគ​ត ប្រ​កាន់​ខ្ជាប់​​នូវ​​កាតព្វ​កិច្ច​សិទ្ធិមនុស្ស​​អន្តរ​ជា​តិ។ ​បន្ថែមពីនេះ លោកថា ជន​ជាប់​ចោទ​ទាំង​អស់​នោះ មា​ន​ការជាប់​ពាក់​ព័ន្ធទៅ​នឹ​ង​​​គ​​​ណ​បក្ស​សង្រ្គោះជា​តិ​ដែ​ល​​ត្រូ​​វបា​នតុលាការ​​​រំ​លាយ​ បន្ទាប់ពី​ទ​ទួ​លបា​នការ​គាំ​ទ្រ​យ៉ាង​ខ្លាំង ​អំឡុង​ពេល​បោះ​ឆ្នោត​ឆ្នាំ២​០​១៧​។

លោកវិទិត​​ ​​មុ​នតាប៊ន បន្ត​ថា៖ «​រដ្ឋាភិ​បាល​មិន​ត្រឹម​តែ​មាន​កាតព្វ​កិច្ច​ផ្លូវ​ច្បាប់​​ក្នុង​ការ​ការ​ពារ​សិទ្ធិ​ជន​ជាប់​ចោទ​​ប៉ុណ្ណោះ​ទេ ​ប៉ុ​ន្តែ​​​ក៏​ត្រូវ​គោ​រព​សិទ្ធិ​សេ​រី​ភាព​ក្នុង​ការ​បញ្ចេញ​ម​តិ ​ស្រប​តាម​ក​តិកា​សញ្ញា​អន្តរ​ជា​តិ ​និង​សេ​ច​ក្តី​ប្រ​កាស​សិទ្ធិ​ម​នុស្ស​​​អា​ស៊ាន​ផង​ដែរ។ ​សិទ្ធិ​នេះ​មាន​សា​រៈ​សំ​ខាន់​ចំ​ពោះ​នយោ​បាយ​ពហុ​បក្ស»

តែ​យ៉ាងណា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារបស់រដ្ឋាភិបាល លោក កត្តា អ៊ន បានច្រានចោ​​ល​​ការលើកឡើងនេះ។ អ្ន​​កនាំពាក្យរូបនេះ សម្អាងថា ការលើកឡើង​របស់អ្នកជំនាញសិទ្ធិមនុស្ស​អន្តរជាតិ​នេះ មិនឆ្លុះបញ្ចាំងការពិតពី​ចំណាត់ការរបស់តុលាការកម្ពុជាទេ។ លោកថា អ្វីដែលតុលាការ​បានសម្រេច​ គឺធ្វើឡើង​​​ដើម្បីពង្រឹង​នីតិរដ្ឋ មិន​មែនជា​ការគំរាមកំហែងដល់លំហន​​យោបាយពហុបក្សឡើយ។

លោ​កថា៖ «អ្វីដែលជាការលើកឡើងនេះ គឺការសម្តែង​នូវភាពគ្មានមូលដ្ឋានច្បាស់លាស់ នៅក្នុងបរិបទក្នុ​ង​សង្គម​កម្ពុជា»

ប៉ុន្តែ ប្រធាន​សមាគម​ការ​ពា​​​រសិទ្ធិ​មនុស្សអាដហុក​ លោក នី​ សុខា ​មើលឃើ​ញថា​ ការ​លើក​ឡើងរ​បស់អ្នកជំ​នាញ​​​សិទ្ធិមនុស្សអន្តរជាតិ ស្របគ្នាទៅនឹងប្រព័ន្ធច្បាប់នៅកម្ពុជា ដែល​មិនទាន់ឯករាជ្យ ហើយបញ្ហា​នេះ​​ជំរុញ​ឱ្យមាន​ការ​កាត់​ទោស និងយាយីជាបន្តបន្ទាប់ ទៅលើក្រុមអ្នកនយោបាយជំទាស់។  ​

លោកថា៖ «បើយើងពិនិត្យទៅលើស្មារតីច្បាប់ ក៏ដូចជាគោលការណ៍សិទ្ធិមនុស្ស គោលការណ៍សកល ក៏ដូ​ច​ជា​​រដ្ឋធម្មនុញ្ញប្រទេសកម្ពុជាយើងឃើញថា ទាំងមតិ​ជាតិ និងអន្តរជាតិ ទាំងអ្នកឯកទេស​ច្បាប់ជាតិ​អន្តរជា​​​​​តិ​​មួយចំនួន គេបានមើលឃើញថារឿងហ្នឹងវាបានរំលោភគោលការណ៍សិទ្ធិមនុស្សហើយ មិនមែនជាការ​អ​នុវត្ត​​ច្បាប់​ទេ»

លោកថា កម្ពុជាអាចនឹងបន្តខាត​បង់ បើអាជ្ញាធររដ្ឋ នៅតែមិនទទួលស្គាល់ការពិត ដើម្បីធ្វើការកែលម្អស្ថានភាព​សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដែលគេមើលឃើញថា បានធ្លាក់ចុះច្រើនឆ្នាំមកនេះនោះ។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា លើកឡើងថា កម្ពុជា ជាប្រទេសហត្ថលេខី នៃស​មា​​ជិក​អង្គការសហប្រជាជាតិ ហើយទទួលស្គាល់សេចក្តីប្រកាសរួម ស្តីពី​សិទិ្ធមនុស្ស នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ​១៩៩២ ដែលការណ៍នេះលោកថា កម្ពុជាមានកាតព្វកិច្ចអនុវត្តតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងសិទ្ធិម​នុស្ស​ តបតាមកតិកាសញ្ញាអន្តរជាតិនានា។

លោកថា៖ «អ្ន​កន​យោបា​យក​ម្ពុ​ជា បើកា​លណា​នៅប្រ​កា​ន់​គោលកា​រ​ណ៍នេះ​ ខ្ញុំថា​មិ​ន​អា​ច​ដោះ​ស្រាយ​​​បាន ​ឬ​​​​ក៏​​ចូលទៅក្នុងស​ហ​គម​ន៍អន្ត​រជា​តិ​ឱ្យបា​នពេ​ញ​លេញ​ទេ ​ដូ​ច្នេះ​​កម្ពុជា​អា​ច​នឹង​ឈា​នទៅ​រ​កវិ​បត្តិ​ ពី​កា​រ​​យ​​​​ល់​ផ្នែ​កច្បាប់នេះខុសគ្នា អាហ្នឹងទី១។ ទី២អាចធ្វើឱ្យសហគមន៍អន្តរជាតិហ្នឹង​ដកប្រព័ន្ធអនុគ្រោះដែល​ឱ្យ​កម្ពុ​​ជាកន្លងមក ហើយអាភាពយល់ស្មើ​មុខស្មើ​មាត់គ្នាលើឆាកអន្តរជាតិ ក៏ត្រូវកាត់បន្ថយដែរ បើសិន​ជាអ្នក​​នយោបាយនៅតែប្រកាន់ស្តង់ដារបែបកម្ពុជាហ្នឹង»

សហភាពអឺរ៉ុប កាលពីចុងឆ្នាំ២០២០ បានសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ «អ្វីៗគ្រប់យ៉ាង លើកលែងតែអា​វុធ​​​ហៅ (EBA)» ២០ភាគរយពីកម្ពុជា មុនកាលកំណត់ ដោយ​សម្អាង​ថា សិទ្ធិ​មនុស្ស សិទ្ធិ​នយោបាយ​ និង​​សិ​​ទ្ធិ​ការ​ងារ ​ជាដើម ត្រូវបានរំលោភបំពានជាប្រព័ន្ធ។

នៅប៉ុន្មាន​ខែ​មុន​នេះ សភា​អឺរ៉ុប ក៏បានព្រមានថ្មីទៀតថា កម្ពុជាអាច​​នឹងបាត់បង់ប្រព័ន្ធ​អនុគ្រោះពន្ធ​នេះ​ទាំង​ស្រុង បើ​​​ក្រោយការបោះឆ្នោតជាតិឆ្នាំ២០២៣ខាង​មុខ លំហប្រជាធិបតេយ្យនៅកម្ពុជានៅតែបន្តរួមតូច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ