ក្រសួង​ទុក​ពេល​៣ថ្ងៃទៀត​ឱ្យ​​អ្នក​ធ្វើ​អាជីវកម្ម​តាម​អនឡាញ​ទៅ​ដាក់​ពាក្យ​សុំ​អាជ្ញាបណ្ណ

ក្រសួងពាណិជ្ជកម្ម (ហួត វុទ្ធី)

ក្រសួងពាណិជ្ជកម្ម បាន​ពន្យារ​ពេល​ផាក​ពិន័យ​ចំពោះ​​​ដាក់ពាក្យស្នើសុំលិខិត​អនុញ្ញាត ឬអាជ្ញាបណ្ណ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច (អនឡាញ) រហូត​ដល់ល្ងាចថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២។

សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ បាន​លើកឡើង​ថា ដោយសារ​មាន​សន្ទុះនៃម្ចាស់អាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិចបាននាំគ្នាសម្រុកទៅ​ចុះបញ្ជី​នៅ​ក្រសួង ​ដើម្បីចៀសវាងរងការ​ផាកពិន័យនោះ ក្រសួង​សម្រេចប្រកាស​ពន្យា​រពេល​ការផាក​ពិន័យ​​ចំពោះ​ការ​ដាក់​ពាក្យ​ស្នើ​សុំ​លិខិត​អនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច រហូត​​ដល់ម៉ោង១៧រសៀល​​ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២។

កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ ក្រសួង​បាន​ចេញ​សេចក្តីជូនដំណឹង​មួយ ស្តីពីការ​​ពន្យា​រពេល​ការ​ផាក​ពិន័យ​ចំពោះភាពយឺតយ៉ាវ​សម្រាប់ការ​ដាក់​ពាក្យ​ស្នើ​សុំ​អាជ្ញាបណ្ណ​នេះម្តងរួចមកហើយ ដោយ​កំណត់កាលបរិច្ឆេទនៃការពន្យារពេលនោះ ត្រឹម​ថ្ងៃទី១ ខែ​កក្កដា ឆ្នាំ២០២២។

ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា៖ «ចំពោះអាជីវកម្មដែលធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ដោយមិនមានការអនុញ្ញាតពីក្រសួងពាណិជ្ជកម្ម អាជីវកម្មនោះនឹងត្រូវទទួលការផាកពិន័យជាប្រាក់ និងអាចមានការផ្តន្ទាទោស ដូចមានចែងក្នុងច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ