កម្ពុជា​បន្ត​រកឃើញ​អ្នកឆ្លង​ជំងឺ​កូវីដ-១៩​ថ្មី​ចំនួន​២ករណី​ទៀត

មន្ត្រីសុខាភិបាលឈរមុខច្រកចូលទីតាំងចាកក់វ៉ាក់សាំង ចាំពិនិត្យពលរដ្ឋឈរតម្រង់ជួរដើម្បីទទទួលការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ស្ថិតនៅសាលាបឋមសិក្សាស្ទឹងមានជ័យ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១។ (Danielle Keeton-Olsen)

ក្រសួងសុខាភិបាលបាន​ប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន២​ករណីបន្ថែមទៀត កាលពីថ្ងៃម្សិលមិញ ខណៈមិនមានអ្នកជាសះស្បើយ និងអ្នកស្លាប់នោះទេ។

សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី០៤ ខែ​កក្កដា ឆ្នាំ២០២២ ឱ្យ​ដឹងថា ករណីឆ្លង​ជំងឺកូវីដ-១៩ថ្មីដែលបានរកឃើញទាំង២នាក់នោះ ជាការឆ្លងវីរុស​ប្រភេទអូមីក្រុង និង​ជាអ្នក​ដែលស្នើ​សុំ​វិញ្ញាបនបត្រ​ទៅក្រៅប្រទេស។

បើតាមក្រសួងសុខាភិបាល គិត​ត្រឹមព្រឹកថ្ងៃចន្ទនេះ កម្ពុជាបាន​រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ​សរុបចំនួន១៣៦​ ២៩៨នាក់ ក្នុងនោះជាសះស្បើយ ​១៣៣ ២០៦នាក់ និងស្លាប់ចំនួន៣ ០៥៦នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ