ក្រសួងសុខាភិបាលបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៣ករណីបន្ថែមទៀត កាលពីថ្ងៃម្សិលមិញ ខណៈមិនមានអ្នកជាសះស្បើយ និងអ្នកស្លាប់នោះទេ។
សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ ឱ្យដឹងថា ករណីឆ្លងជំងឺកូវីដ-១៩ថ្មីដែលបានរកឃើញទាំង៣នាក់នោះ ជាការឆ្លងវីរុសប្រភេទបំប្លែងថ្មី អូមីក្រុង និងជាអ្នកដែលស្នើសុំវិញ្ញាបនបត្រទៅក្រៅប្រទេស។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃអង្គារនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១៣៦ ៣០១នាក់ ក្នុងនោះជាសះស្បើយ១៣៣ ២០៦នាក់ និងស្លាប់ចំនួន៣ ០៥៦នាក់៕