កម្ពុជា​បន្ត​រកឃើញ​អ្នកឆ្លង​ជំងឺ​កូវីដ-១៩​ថ្មី​ជិត​១០នាក់​បន្ថែម​ទៀត

កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ​២០២១ ក្រុម​គ្រូពេទ្យ​មន្ទីរសុខាភិបាល​បាន​យក​សំណាក​មកពី​រាជធានី​ភ្នំពេញ និង​ប្រទេស​ថៃ។​ (ហ្វេសប៊ុក៖ មន្ទីរព័ត៌មានខេត្តរតនគិរី)

ក្រសួងសុខាភិបាលបាន​ប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៧​ករណីបន្ថែមទៀត កាលពីថ្ងៃម្សិលមិញ ខណៈមិនមានអ្នកជាសះស្បើយ និងអ្នកស្លាប់នោះទេ។

សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី០៦ ខែ​កក្កដា ឆ្នាំ២០២២ ឱ្យ​ដឹងថា ករណីឆ្លង​ជំងឺកូវីដ-១៩ថ្មីដែលបានរកឃើញទាំង៧នាក់នោះ ជាការឆ្លងវីរុស​ប្រភេទអូមីក្រុង ហើយ​ក្នុងនោះ​មាន៤នាក់ជា​អ្នក​ដែលស្នើ​សុំ​វិញ្ញាបនបត្រ​ទៅក្រៅប្រទេស។

ពាក់ព័ន្ធនឹងបញ្ហាកូវីដ-១៩នៅកម្ពុជានេះ​ដែរ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែង​ក្នុងកម្មវិធីជួបសំណេះសំណាល​ជាមួយគណៈប្រតិភូកីឡាអាស៊ាន​ប៉ារ៉ាហ្គេម (ASEAN Para Games) នៅថ្ងៃពុធនេះថា ​ពេលនេះ ជំងឺកូវីដ-១៩បាន​ចាប់ផ្តើមផ្ទុះឡើងវិញហើយ ហើយ​​​រលក​នៃ​ការឆ្លងជំងឺនេះ​ឡើងវិញ គឺត្រូវទាមទារឱ្យប្រជាពលរដ្ឋទាំងអស់បង្កើនការយកចិត្តទុក​ដាក់​ការ​ពារខ្លួន​​ឡើង​វិញ កុំឱ្យមានការផ្ទុះរាលដាលខ្លាំង។

តែទោះជាយ៉ាងណា លោក​​បញ្ជាក់ថា រហូតមកដល់ពេលនេះ កម្ពុជា​មិនមានភាពចាំបាច់ណាមួយ​ត្រូវ​បិទ​ក្រុង បិទសាលារៀន បិទរោងចក្រ ដូចកាលពីមុនទៀតនោះទេ ព្រោះកម្ពុជា​មាន​វ៉ាក់​សាំង​ជាបង្អែកដ៏រឹងមាំ។

បើតាមក្រសួងសុខាភិបាល គិត​ត្រឹមព្រឹកថ្ងៃពុធនេះ កម្ពុជាបាន​រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន១៣៦​ ៣០៨នាក់ ក្នុងនោះជាសះស្បើយ ​១៣៣ ២០៦នាក់ និងស្លាប់ចំនួន៣ ០៥៦នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ