លោក បូរីស ចនសុន គ្រោង​នឹង​លាលែង​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី​អង់គ្លេស

លោក បូរីស ចនសុន (Boris Johnson) នាយករដ្ឋមន្ត្រីអង់គ្លេស។ (ហ្វេសប៊ុក៖ Boris Johnson)

លោក បូរីស ចនសុន (Boris Johnson) គ្រោងនឹងប្រកាសលាលែងចេញពីតំណែងនាយករដ្ឋមន្ត្រីអង់​គ្លេស ​នៅ​ថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីរដ្ឋមន្ត្រី និងមន្រ្តីនានាក្នុងប្រទេសជាង៥០នាក់ បាន​សម្រុក​ចុះចេញ​ពី​តំណែង​ជាបន្តបន្ទាប់ ដោយសារតែពួកគេអស់ជំនឿលើការដឹកនាំរបស់លោក។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters

ប្រភពដដែលបន្តថា គម្រោងនៃការប្រកាសលាលែងចេញពីតំណែងនេះ ត្រូវបានធ្វើឡើងភ្លាមៗបន្ទាប់ពីមានរដ្ឋមន្ត្រីចំនួន៨នាក់​ផ្សេងទៀតបានលាលែងចេញពីតំណែងផ្ទួនៗគ្នាក្នុងរយៈពេលចុងក្រោយនេះ ដែល​ករណីនេះ​ក៏ជាហេតុផលមួយ​ដែល​នឹងធ្វើឱ្យ​លោក បូរីស ចនសុន ត្រូវតែប្រកាសចុះចេញពីតំណែងរបស់ខ្លួន​ផងដែរ។

យោងតាមការិយាល័យរបស់នាយករដ្ឋមន្ត្រីរូបនេះបានបញ្ជាក់ថា លោក បូរីស ចនសុន ក៏គ្រោងនឹងចេញសេចក្តីថ្លែងការណ៍មួយទៅកាន់សាធារណជននៅពេលបន្តិចទៀតនេះផងដែរ។

ថ្លែង​តាម​រយៈ​បណ្តាញ​សង្គម ធ្វីតធ័រ (Twitter) លោក Justin Tomlinson ជាអនុប្រធានគណបក្ស Conservative Party របស់លោក បូរីស ចនសុន បានលើកឡើងថា៖ «ការលាលែងចេញពីតំណែងរបស់លោក បូរីស ចនសុន គឺនឹងកើតមានឡើង»។

ទាក់ទិននឹងករណីនេះ គណបក្សនឹង​ត្រូវ​ជ្រើសរើស​មេដឹកនាំ​ថ្មីមួយ ដោយ​ដំណើរការ​នេះ​អាចនឹង​ប្រើរយៈពេល​​ប្រមាណជា​២ខែ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ