ក្រសួងសុខាភិបាលបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ជាង១០ករណីបន្ថែមទៀត កាលពីថ្ងៃម្សិលមិញ ខណៈមិនមានអ្នកជាសះស្បើយ និងអ្នកស្លាប់នោះទេ។
សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ ឱ្យដឹងថា ករណីឆ្លងជំងឺកូវីដ-១៩ថ្មីនោះមានចំនួន១២នាក់ ជាការឆ្លងវីរុសប្រភេទអូមីក្រុង ហើយក្នុងនោះមាន៨នាក់ជាអ្នកដែលស្នើសុំវិញ្ញាបនបត្រទៅក្រៅប្រទេស។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃសុក្រនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១៣៦ ៣២៦នាក់ ក្នុងនោះជាសះស្បើយ ១៣៣ ២០៦នាក់ និងស្លាប់ចំនួន៣ ០៥៦នាក់៕












