អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​ត្រូវ​បាន​ខ្មាន់កាំភ្លើង​លួច​បាញ់​ប្រហារ​ខណៈ​កំពុង​ថ្លែង​សុន្ទរកថា

អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្សូ អាបេ (Shinzo Abe) ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីដួលសន្លប់ ដោយសារតែការលួចបាញ់ប្រហារពីក្រោយខ្នង ខណៈ​លោកកំពុងថ្លែងសុន្ទរកថាមួយ​នៅ​ទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន។ នេះបើតាមការរាយការណ៍របស់​ព័ត៌មានជប៉ុន NHK នៅថ្ងៃសុក្រនេះ ដែលត្រូវបានយកមកចុះផ្សាយបន្តដោយទីភ្នាក់ងារសារព័ត៌មាន Reuters

ប្រភពដដែលបន្តថា សំឡេងលាន់ដូចគ្រាប់កាំភ្លើងចំនួន២គ្រាប់ត្រូវ​បានឮក្នុងអំឡុងពេលដែលលោក ស៊ិនហ្សូ អាបេ ថ្លែងសុន្ទរកថា ដែលក្នុងនោះបុរសជាជនសង្ស័យមួយរូបក៏ត្រូវបានឃាត់ខ្លួនភ្លាមៗ​នៅកន្លែងកើតហេតុផងដែរ។

ជាមួយគ្នានេះ សារព័ត៌មាន Kyodo News ក៏បានឱ្យដឹងដែរថា លោក ស៊ិនហ្សូ អាបេ បានសន្លប់បាត់​បង់​ស្មារតី ដែលទំនងជាកើតឡើងដោយសារតែបញ្ហាបេះដូងរបស់លោក។

ទោះជាយ៉ាងណា​ មូលហេតុច្បាស់លាស់នៅពីក្រោយការលួចបាញ់ប្រហារនេះនៅមិនទាន់ត្រូវបានដឹងនៅឡើយទេ ខណៈសមត្ថកិច្ចកំពុងតែស៊ើបអង្កេតបន្ត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ