កម្ពុជា​បន្ត​រកឃើញ​អ្នកឆ្លង​ជំងឺ​កូវីដ-១៩​ចំនួន​៣នាក់ទៀត ខណៈ​អ្នក​ជា​មាន​ជាង​១០នាក់

មន្ត្រីសុខាភិបាលឈរមុខច្រកចូលទីតាំងចាកក់វ៉ាក់សាំង ចាំពិនិត្យពលរដ្ឋឈរតម្រង់ជួរដើម្បីទទទួលការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ស្ថិតនៅសាលាបឋមសិក្សាស្ទឹងមានជ័យ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១។ (Danielle Keeton-Olsen)

ក្រសួងសុខាភិបាលបាន​ប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី​ ចំនួន៣​​ករណី​បន្ថែមទៀត កាលពីថ្ងៃម្សិលមិញ ខណៈអ្នកជំងឺ១៣នាក់បាន​ជាសះស្បើយ។

សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១១ ខែ​កក្កដា ឆ្នាំ២០២២ ឱ្យ​ដឹងថា អ្នកជំងឺ​​កូវីដ-១៩​ថ្មី ដែលបានរកឃើញទាំង៣​នាក់​នោះជា​ការឆ្លងវីរុស​ប្រភេទអូមីក្រុង និង​ជា​ករណី​រកឃើញទៅលើអ្នកដែល​​​​ស្នើ​សុំ​វិញ្ញាបនបត្រ​ទៅក្រៅប្រទេស។

ចំណែកអ្នកជាសះស្បើយវិញ ក្រសួងថាមានចំនួន​១៣​នាក់ ខណៈ​មិនមានករណីស្លាប់នោះទេ។

បើតាមក្រសួងសុខាភិបាល គិត​ត្រឹមព្រឹកថ្ងៃចន្ទ​​នេះ កម្ពុជាបាន​រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​សរុបចំនួន១៣៦​ ៣៦២នាក់ ក្នុងនោះជាសះស្បើយ ​១៣៣ ២២១នាក់ និងស្លាប់ចំនួន៣ ០៥៦នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ