កម្ពុជា​បន្ត​រកឃើញ​អ្នកឆ្លង​ជំងឺ​កូវីដ-១៩​ជាង​១០នាក់​ទៀត ខណៈ​មាន​អ្នក​ជា​សះស្បើយ​ជាង​២០នាក់

កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ​២០២១ ក្រុម​គ្រូពេទ្យ​មន្ទីរសុខាភិបាល​បាន​យក​សំណាក​មកពី​រាជធានី​ភ្នំពេញ និង​ប្រទេស​ថៃ។​ (ហ្វេសប៊ុក៖ មន្ទីរព័ត៌មានខេត្តរតនគិរី)

ក្រសួងសុខាភិបាលបាន​ប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី​ ចំនួន១២​​ករណី​បន្ថែមទៀត កាលពីថ្ងៃម្សិលមិញ ខណៈអ្នកជំងឺ​ចំនួន២៣នាក់ បាន​​​ជា​សះ​ស្បើយ។

សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១២ ខែ​កក្កដា ឆ្នាំ២០២២ ឱ្យ​ដឹងថា អ្នកជំងឺ​​​កូវីដ-១៩​ថ្មីដែលបានរកឃើញទាំង១២នាក់​នោះ ជា​ការឆ្លងវីរុស​ប្រភេទអូមីក្រុង ក្នុងនោះ មាន២នាក់ជា​ករណីនាំចូល​ពីក្រៅប្រទេស និង ៧នាក់ជាករណី​​ដែល​​​​ស្នើ​សុំ​វិញ្ញាបនបត្រ​ទៅក្រៅប្រទេស។

ចំណែកអ្នកជាសះស្បើយវិញ ក្រសួងថាមានចំនួន​២៣​នាក់ ខណៈ​មិនមានករណីស្លាប់នោះទេ។

បើតាមក្រសួងសុខាភិបាល គិត​ត្រឹមព្រឹកថ្ងៃអង្គារ​​នេះ កម្ពុជាបាន​រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​សរុបចំនួន១៣៦​ ៣៧៤នាក់ ក្នុងនោះជាសះស្បើយ ​១៣៣ ២៤៤នាក់ និងស្លាប់ចំនួន៣ ០៥៦នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ