ពលរដ្ឋខ្មែរក្រោម​ពិបាក​ក្នុង​ការ​បញ្ជាក់​អត្តសញ្ញាណ​របស់​ខ្លួន​ទាំង​នៅ​ទឹកដី​កម្ពុជាក្រោម និងកម្ពុជា

វាគ្មិនថ្លែងក្នុង «វេទិកាពលរដ្ឋខ្មែរក្រោម» លើក​ឡើងពីបញ្ហា​ប្រឈម​របស់​ខ្មែរក្រោម​​កំពុង​រស់នៅ​លើ​ទឹកដី​កម្ពុជាក្រោម​និង​កម្ពុជា​ ដើម្បីធ្វើ​របាយការណ៍​ដាក់ជូន​អង្គការសហប្រជាជាតិ ​និង​វេទិកា​ប្រជាពលរដ្ឋ និងសង្គមស៊ីវិលអាស៊ាន​ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

អង្គការ​សង្គមស៊ីវិល​មួយ​ចំនួន​បាន​រៀបចំវេទិកា​ប្រជាពលរដ្ឋខ្មែរក្រោម​នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ​ លើក​ឡើងពីបញ្ហា​ប្រឈម​របស់​ខ្មែរក្រោម​​កំពុង​រស់នៅ​លើ​ទឹកដី​កម្ពុជាក្រោម​និង​កម្ពុជា​ ដើម្បីធ្វើ​របាយការណ៍​ដាក់ជូន​អង្គការសហប្រជាជាតិ ​និង​វេទិកា​ប្រជាពលរដ្ឋ និងសង្គមស៊ីវិលអាស៊ាន​នៅពេល​ខាងមុខ​។

អង្គការ​សង្គមស៊ីវិល​ទាំងនោះរួមមាន សមាគម​ខ្មែរកម្ពុជាក្រោម​ដើម្បីសិទ្ធិមនុស្សនិងអភិវឌ្ឍន៍ មជ្ឈ​មណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា និង​អង្គការ​សង្គមស៊ីវិល ផ្សេង​ទៀត​ បាន​​លើកពី​បញ្ហារំលោភសិទ្ធិមនុស្ស​ខ្មែរក្រោម​ជាច្រើន​ ជាពិសេសគឺ​បញ្ហាការ​ធ្វើ​អត្តសញ្ញាណបណ្ណ​របស់​វៀតណាម​ ដោយ​មិន​បញ្ជាក់​អត្តសញ្ញាណ​ជនជាតិ​ខ្មែរក្រោម និង​ការលំបាក​របស់​ពលរដ្ឋខ្មែរ​ក្រោម​ក្នុងការ​ទទួលបាន​សញ្ជាតិខ្មែរ​នៅពេល​ឡើង​មក​ប្រទេស​កម្ពុជា​។

អគ្គលេខាធិការ ​នៃ​សមាគមខ្មែរកម្ពុជា​ក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន ជុំជួន បាន​លើកឡើងថា គំរូ​អត្តសញ្ញាណបណ្ណថ្មី​របស់​វៀតណាម​ចាប់​តាំង​ពី​ឆ្នាំ២០១៥​ ដែល​រដ្ឋាភិបាល​វៀតណាម​បា​នធ្វើខុស​ពីគំរូចាស់​​ ដោយសារ​តែមិនបាន​ដាក់សម្គាល់​ជនជាតិ​ខ្មែរ ធ្វើ​ឱ្យ​ខ្មែរក្រោម​ប្រឈម​នឹង​ការបាត់បង់​អត្តសញ្ញាណ​របស់​ខ្លួន​។

លោកថា៖ «រហូត​​ដល់ចេញ​លទ្ធផល​ដូចពេល​នេះ​ តើមាន​បញ្ហាប្រឈម​អ្វីខ្លះ​? ជា​ពិសេសខ្មែរ​ដែល​ឡើងម​ក​ពីកម្ពុជាក្រោម​មក​នៅ​ទីនេះ អត់​មាន​អត្តសញ្ញាណ​ច្បាស់ទេ​ ពេល​ចូល​មើល​អង្គរវត្ត អត់​ឱ្យចូល អត់​ឃើញ​ខ្មែរផង​ ខណៈ​ដែល​ព្រះសង្ឃគឺជា​អត្តសញ្ញាណ​ខ្មែរ​នៅ​កម្ពុជា​ក្រោម​»។

លោកថា ការធ្វើដូច្នេះ​មិនត្រឹមតែ​ធ្វើឱ្យ​ខ្មែរក្រោម​បាត់បង់​អត្តសញ្ញាណ​ជាជនជាតិខ្មែរ​របស់ខ្លួន​នោះទេ​ ប៉ុន្តែ​ពួកគេ​មាន​ការពិបាក​ក្នុងការ​ធ្វើ​អត្តសញ្ញាណ​បណ្ណសញ្ជាតិ​ខ្មែរ នៅ​ពេល​ឡើងមក​ប្រទេស​កម្ពុជា ព្រោះ​ពួកគេ​មិនមាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ជាខ្មែរ​។ 

ប្រធាន​ផ្នែកតស៊ូមតិ នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្សកម្ពុជា លោក សួន យុធ្យា បាន​លើកឡើងថា តាមរយៈ​ការស្រាវជ្រាវ​ពលរដ្ឋខ្មែរ​ក្រោម​នៅ​ខេត្តសៀមរាប បាន​បង្ហាញ​ឱ្យឃើញថា ​ដើម្បី​អាច​ធ្វើអត្តសញ្ញាណបណ្ណ​សញ្ជាតិខ្មែរ វា​តម្រូវឱ្យ​ពលរដ្ឋខ្មែរក្រោម​មាន​ឯកសារ​គោល​ជាច្រើន ដូចជា សៀវភៅ​បញ្ជាក់​លំនៅ ដូច្នេះ​ពួកគេ​មានភាព​ពិបាក​ក្នុងការ​ធ្វើអត្តសញ្ញាណ​បណ្ណ​។

ប្រធាន​ផ្នែកតស៊ូមតិ នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្សកម្ពុជា លោក សួន យុធ្យា ផ្ដល់បទសម្ភាសន៍ក្នុង «វេទិកាពលរដ្ឋខ្មែរក្រោម» ដែលលើក​ឡើងពីបញ្ហា​ប្រឈម​របស់​ខ្មែរក្រោម​​កំពុង​រស់នៅ​លើ​ទឹកដី​កម្ពុជាក្រោម​និង​កម្ពុជា​ ដើម្បីធ្វើ​របាយការណ៍​ដាក់ជូន​អង្គការសហប្រជាជាតិ ​និង​វេទិកា​ប្រជាពលរដ្ឋ និងសង្គមស៊ីវិលអាស៊ាន​ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។ (ហ៊ាន រង្សី)
ប្រធាន​ផ្នែកតស៊ូមតិ នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្សកម្ពុជា លោក សួន យុធ្យា ផ្ដល់បទសម្ភាសន៍ក្នុង «វេទិកាពលរដ្ឋខ្មែរក្រោម» ដែលលើក​ឡើងពីបញ្ហា​ប្រឈម​របស់​ខ្មែរក្រោម​​កំពុង​រស់នៅ​លើ​ទឹកដី​កម្ពុជាក្រោម​និង​កម្ពុជា​ ដើម្បីធ្វើ​របាយការណ៍​ដាក់ជូន​អង្គការសហប្រជាជាតិ ​និង​វេទិកា​ប្រជាពលរដ្ឋ និងសង្គមស៊ីវិលអាស៊ាន​ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ទោះជា​យ៉ាងណា លោកស្នើ​ឱ្យអាជ្ញាធរខ្មែរបង្កភាព​ងាយស្រួល​ដើម្បីដោះស្រាយ​បញ្ហាជួយ​ខ្មែរក្រោម​។

លោកថា៖ «សម្រាប់​បញ្ហានេះ ក្នុងប្រទេសកម្ពុជា​យើង​គឺ​យើង​មាន​ច្បាប់​ ហើយ​អ្នកដែល​អនុវត្តច្បាប់យើងគឺរដ្ឋាភិបាល​​ មានតែ​រដ្ឋាភិបាលទេ​ដែ​ល​លោក​​ដឹង​ពី​ប​ញ្ហាបងប្អូន​ខ្មែរកម្ពុជាក្រោម ដើម្បីធ្វើយ៉ាងណា​​ឱ្យពួកគាត់​មានភាពងាយស្រួល​​ដូចបងប្អូន​ខ្មែរកណ្ដាល​យើងដែរ គឺជា​ខ្មែរយើង​តែមួយ​​»។

តារាចម្រៀង​មកពី​ដែនដីកម្ពុជាក្រោម លោក ថាច់ សាថេន បានប្រាប់ វីអូឌី ក្នុងវេទិកា​នេះ​ថា​ កាលពី​មកដល់​ដែនដីកម្ពុជា​ដំបូង​ ការធ្វើ​អត្តសញ្ញាណ​បណ្ណនេះ​មានភាព​ពិបាក​ ដោយត្រូវការ​ពេលរហូតដល់៧ឆ្នាំ ដោយសារ​តែអាជ្ញាធរ​មិនបាន​បង្កឱ្យមាន​ភាពងាយស្រួល ​ជាក់ស្ដែង​ លោក​ត្រូវស្នើសុំ​ឱ្យ​សហព័ន្ធខ្មែរកម្ពុជា​ក្រោម​ ទទួលស្គាល់ និង​ត្រូវការ​អ្នកធានា និង​ដាក់ឈ្មោះ​លោ​កក្នុង​បញ្ជីគ្រួសារ​ផងដែរ។

តារាចម្រៀង​មកពី​ដែនដីកម្ពុជាក្រោម លោក ថាច់ សាថេន ផ្ដល់បទសម្ភាសន៍ក្នុង «វេទិកាពលរដ្ឋខ្មែរក្រោម» ដែលលើក​ឡើងពីបញ្ហា​ប្រឈម​របស់​ខ្មែរក្រោម​​កំពុង​រស់នៅ​លើ​ទឹកដី​កម្ពុជាក្រោម​និង​កម្ពុជា​ ដើម្បីធ្វើ​របាយការណ៍​ដាក់ជូន​អង្គការសហប្រជាជាតិ ​និង​វេទិកា​ប្រជាពលរដ្ឋ និងសង្គមស៊ីវិលអាស៊ាន​ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។
តារាចម្រៀង​មកពី​ដែនដីកម្ពុជាក្រោម លោក ថាច់ សាថេន ផ្ដល់បទសម្ភាសន៍ក្នុង «វេទិកាពលរដ្ឋខ្មែរក្រោម» ដែលលើក​ឡើងពីបញ្ហា​ប្រឈម​របស់​ខ្មែរក្រោម​​កំពុង​រស់នៅ​លើ​ទឹកដី​កម្ពុជាក្រោម​និង​កម្ពុជា​ ដើម្បីធ្វើ​របាយការណ៍​ដាក់ជូន​អង្គការសហប្រជាជាតិ ​និង​វេទិកា​ប្រជាពលរដ្ឋ និងសង្គមស៊ីវិលអាស៊ាន​ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

លោកថា៖ «កាលពីមុន​ មិនដឹង​គេធ្វើយ៉ាងណា តែដល់ខ្ញុំ​​រាងពិបាកដែរ​ ព្រោះអី​គេតម្រូវ​ចង់ឱ្យយើង​ដូរត្រកូល ថាច់ ថា​ត្រកូលខ្មែរក្រោម​អ៊ីចឹង​ តែ​ខ្ញុំចង់​រក្សា​អត្តសញ្ញាណ​​របស់​ខ្ញុំ ព្រោះខ្ញុំ​អ្នកសិល្បៈ ​ខ្ញុំអត់ចង់​ដូរទេ​ ហើយខ្ញុំ​ក៏អត់ចង់​ដូរភូមិឃុំរបស់ខ្ញុំ​នៅ​ខេត្តព្រះត្រពាំងដែរ​ ទីបំផុត​ក៏ខ្ញុំទទួល​បានដូច​បំណង​របស់ខ្ញុំ»។

ទាក់ទងករណីប្រឈម​របស់​ខ្មែរក្រោមនេះ ប្រធាន​ក្រុមអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បាន​បង្វែរ​សំណួរ​ឱ្យទៅសួ​រ​ក្រសួងមហាផ្ទៃ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានលើកឡើងថា មិនមាន​ពលរដ្ឋខ្មែរក្រោមណា​ដែលមាន​បញ្ហា​ធ្វើអត្តសញ្ញាណបណ្ណនោះទេ។ លោក ខៀវ សុភ័គ បន្ថែម​ថា មាន​តែ​ពលរដ្ឋខ្មែរក្រោម​ដែល​ប្រឆាំង​រដ្ឋាភិបាលកម្ពុជា​នោះទេ​ ដែលនិយាយថា ពួកគេមានការ​លំបាក​ក្នុងការ​ធ្វើអត្តសញ្ញាណបណ្ណខ្មែរនោះ ដោយ​លោក​បាន​និយាយ​សំដៅ​ដល់ក្រុម​របស់លោក ថាច់ សេដ្ឋា ដែលបច្ចុប្បន្នគឺជាអនុប្រធាន​គណបក្សភ្លើងទៀន។

លោកថា៖ «មាន​តែ​ការចោទ​ប្រកាន់​នយោបាយ​នោះទេ​ កម្ពុជាក្រោម​យើង​ដឹង​ហើយ​ មាន​កម្ពុជាក្រោម​ប្រឆាំង​រដ្ឋាភិបាល​ និង​គាំទ្រ​រដ្ឋាភិបាល ដូច្នេះ​យើង​ដឹង​ហើយ​ អ៊ីចឹង​សួរ​កម្ពុជាក្រោម​គេទៅ​ តើ​បើ​កម្ពុជាក្រោម​របស់ ថាច់ សេដ្ឋា និយាយ​អ៊ីចឹ​ង​»។

ទឹកដីខ្មែរកម្ពុជាក្រោម ដែលបារាំងហៅ​ថា «ដែនដីកូសាំងស៊ីន (Cochinchine)» មាន​ទំហំជិត ៧ម៉ឺន (៦៧ ៧០០) គីឡូម៉ែត្រការ៉េ ដែលមាន​ចំនួន២១ខេត្ត-ក្រុង ត្រូវបាន​បារាំង​ចុះហត្ថលេខា​ប្រគល់​ទៅ​ឱ្យ​ប្រទេសវៀតណាម​ត្រួតត្រា​បន្តដោយ​គ្មាន​ការយល់ព្រម​ពីកម្ពុជា កាលពីថ្ងៃ​ទី៤ ខែមិថុនា ឆ្នាំ១៩៤៩​។ ខ្មែរ​ក្រោម អះអាងថា ក្រោមការគ្រប់គ្រង​របស់​រដ្ឋាភិបាលវៀតណាម ខ្មែរក្រោម​បាន​ទទួលរងនូវ​ការរំលោភបំពានសិទ្ធិមនុស្ស​ជា​ច្រើន​រហូតមកទល់​សព្វថ្ងៃ​៕ 

វាគ្មិនក្នុង «វេទិកាពលរដ្ឋខ្មែរក្រោម» លើក​ឡើងពីបញ្ហា​ប្រឈម​របស់​ខ្មែរក្រោម​​កំពុង​រស់នៅ​លើ​ទឹកដី​កម្ពុជាក្រោម​និង​កម្ពុជា​ ដើម្បីធ្វើ​របាយការណ៍​ដាក់ជូន​អង្គការសហប្រជាជាតិ ​និង​វេទិកា​ប្រជាពលរដ្ឋ និងសង្គមស៊ីវិលអាស៊ាន​ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។
វាគ្មិនក្នុង «វេទិកាពលរដ្ឋខ្មែរក្រោម» លើក​ឡើងពីបញ្ហា​ប្រឈម​របស់​ខ្មែរក្រោម​​កំពុង​រស់នៅ​លើ​ទឹកដី​កម្ពុជាក្រោម​និង​កម្ពុជា​ ដើម្បីធ្វើ​របាយការណ៍​ដាក់ជូន​អង្គការសហប្រជាជាតិ ​និង​វេទិកា​ប្រជាពលរដ្ឋ និងសង្គមស៊ីវិលអាស៊ាន​ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។ (ហ៊ាន រង្សី)
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ