នូវែលសេឡង់ បង្កើនកិច្ចការពារតាមព្រំដែនពីការឆ្លងជំងឺអុតក្តាម

A Marine and Agricultural Food Security officer inspects a cow at a cattle shop to prevent the spread of foot and mouth disease in Tanjung Priok, North Jakarta, Indonesia, June 24, 2022. REUTERS/Ajeng Dinar Ulfiana

ប្រទេសនូវែលសេឡង់ បានឱ្យដឹង​កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ​ថា ខ្លួនបាន​បង្កើន​វិធាន​ការ​ការ​ពារ​ការ​ឆ្លងរាល​ដាលនៃជំងឺអុតក្តាម (FMD) ចូលមកក្នុងប្រទេសរបស់ខ្លួន បន្ទាប់ពីជំងឺនេះកាលពីពេលថ្មីៗត្រូវបានប្រទះឃើញមានវត្តមាននៅក្នុងតំបន់ទេសចរណ៍កោះបាលី ប្រទេសឥណ្ឌូនេស៊ី។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Damien O’Connor រដ្ឋមន្ត្រីកសិកម្មនូវែលសេឡង់ ថ្លែងថា៖ «ខណៈជំងឺអុតក្តាមត្រូវបានរកឃើញនៅតំបន់ទេសចរណ៍នៃកោះបាលីកាលពីពេលថ្មីៗនេះ យើងបានចាត់វិធានការជាក់ស្ដែងនានា ដើម្បីជំរុញកិច្ចការពាររបស់យើងនៅតាមព្រំដែនក្នុងរយៈប៉ុន្មានសប្តាហ៍ថ្មីៗនេះ រួមទាំងយុទ្ធនាការផ្សព្វផ្សាយការយល់ដឹងជាសាធារណៈផងដែរ»។

ទាក់ទិននឹងករណីនេះ លោកបន្តថា៖ «ខ្ញុំសូមធ្វើការអំពាវនាវឱ្យអ្នករាល់គ្នាមានការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមសហការទាំងអស់គ្នាដើម្បីការពារសន្តិសុខសេដ្ឋកិច្ចរបស់ប្រទេសនូវែលសេឡង់ទាំងមូល»។

គួរបញ្ជាក់ថា ជំងឺអុតក្ដាម គឺជាជំងឺឆ្លងមួយប្រភេទដែលកើតមានលើចំពោះសត្វដែលមានចង្វែកជើងពីរដូចជា គោ ក្របី ជ្រូក ពពែ និងចៀមជាដើម ខណៈជំងឺនេះអាចនឹងបង្កឱ្យ​មានផលប៉ះពាល់ដល់ការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចនៃប្រទេសទាំងឡាយណា ដែលកើតមានជំងឺអុតក្តាមទៅលើសត្វទាំងនោះ។

សម្រាប់ករណីក្នុងប្រទេសនូវែលសេឡង់វិញ ការផ្ទុះឡើងនៃជំងឺប្រភេទនេះ អាចនឹងបង្កជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការនាំចេញផលិតផលទឹកដោះគោ សាច់ក្រហម និងសាច់ជ្រូកដែលជាទំនិញសំខាន់ក្នុងប្រទេសសម្រាប់រយៈពេលជាច្រើនខែ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ