លោក ម៉ារីអូ ដ្រាហ្គី ដាក់​លិខិត​លាលែង​ពី​តំណែង​នាយករដ្ឋមន្រ្តី​អ៊ីតាលី

លោក ម៉ារីអូ ដ្រាហ្គី (Mario Draghi) នាយករដ្ឋមន្រ្តីអ៊ីតាលី។ (Reuters)

ការិយាល័យប្រមុខរដ្ឋ បានឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា នាយករដ្ឋមន្រ្តីអ៊ីតាលី លោក ម៉ារីអូ ដ្រាហ្គី (Mario Draghi) បានសម្រេចដាក់លិខិតលាលែងចេញពីតំណែងរបស់ខ្លួន កា​ល​ពី​ថ្ងៃព្រហស្បតិ៍​ម្សិល​មិញ ទៅកាន់លោកប្រធានាធិបតី សឺជីអូ ម៉ាត់តារែលឡា (Sergio Mattarella) បន្ទាប់ពី​រដ្ឋាភិបាលចម្រុះរបស់លោកបានដួលរលំ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters

ទោះជាយ៉ាងណា លោក ម៉ារីអូ ដ្រាហ្គី ត្រូវបានស្នើសុំដោយលោកប្រធានាធិបតី សឺជីអូ ម៉ាត់តារែលឡា ឱ្យនៅបន្តកាន់កាប់តំណែងនេះរហូតដល់រដ្ឋាភិបាលជ្រើសរើសបានតំណែងនាយករដ្ឋមន្រ្តីថ្មីដើម្បី​ឡើងមកជំនួសលោកផងដែរ។

គួរបញ្ជាក់ថា លោក ដ្រាហ្គី កាលពីសប្តាហ៍មុន ក៏ធ្លាប់បានដាក់ពាក្យលាលែងម្តងរួចមកហើយទៅកាន់​លោក ម៉ាត់តារែលឡា ប៉ុន្តែត្រូវបានលោកប្រធានាធិបតីអ៊ីតាលីបដិសេធនៅពេលនោះ។

ទាក់ទិននឹងការលាលែងចេញពីតំណែងរបស់នាយករដ្ឋមន្ត្រី​រូប​នេះ ប្រទេសអ៊ីតាលីក៏នឹងត្រូវរៀបចំការបោះឆ្នោតជាតិមួយនៅថ្ងៃទី​២៥ ខែកញ្ញាខាងមុខនេះផងដែរ ដែលជាការរៀបចំបោះឆ្នោតមុនអាណត្តិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ