រក​ឃើញ​អ្នក​ឆ្លង​​ជំងឺ​កូវីដ​-១៩​​ចំនួន​២៣​នាក់​បន្ថែម​ទៀត​ ​ខណៈ​ជា​សះ​ស្បើយ​៩​នាក់

រូបភាពពលរដ្ឋនាំគ្នាធ្វើតេស្តសំណាកពីម៉ាស៊ីនធំ (PCR) ដើម្បីប្រាកដថាពួកគេឆ្លងឬ ជាសះស្បើយពីជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត ឬពេទ្យរុស្ស៊ីនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។( សូត សុខប្រាថ្នា)

ក្រសួងសុខាភិបាលបានឱ្យដឹងថា មានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន​២៣នាក់បន្ថែមទៀត ដែលជាប្រភេទអូមីក្រុង និងជាករណីឆ្លងក្នុងសហគមន៍ទាំងអស់ ស្របពេលអ្នកជាសះស្បើយថ្មីមានចំនួន៩នាក់។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២នេះ បានបញ្ជាក់ពីការ​រកឃើញ អ្នកឆ្លងកូវីដ-១៩ ចំនួន ២៣នាក់បន្ថែមទៀតកាលពីម្សិលមិញ ដែលជាការឆ្លងក្នុងសហគមន៍ ហើយ៩នាក់ក្នុងចំណោមនោះ ជាករណីស្នើសុំវិញ្ញាបនបត្របញ្ជាក់ពីជំងឺនេះដើម្បីចេញទៅក្រៅប្រទេស។

ក្រសួងបន្តថា សម្រាប់អ្នកជាសះស្បើយថ្មី គឺមានចំនួន៩នាក់ ​ ស្របពេលអ្នកស្លាប់ថ្មីដោយសារជំងឺនេះគឺមិនមាននោះឡើយ។

គិតត្រឹម​ព្រឹកថ្ងៃសៅរ៍នេះ ​ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ​សរុបចំនួន ១៣៦ ​​៥៨៨នាក់ ហើយអ្នកជាសះស្បើយសរុបចំនួន ១៣៣ ៣៩៨នាក់ និងស្លាប់សរុបចំនួន ៣ ០៥៦នាក់។

ជាមួយការរកឃើញអ្នកឆ្លងថ្មីក្នុងសហគមន៍ជាបន្តបន្ទាប់ រាជរដ្ឋាភិបាល ពិសេសតាមរយៈក្រសួងសុខាភិបាលបន្តអំពាវនាវទៅកាន់ពលរដ្ឋឱ្យនាំគ្នាទៅចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា និងទៅទទួលវ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់ចំនួន ដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍បន្ថែមទៀត៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ