បក្សក្រៅរដ្ឋាភិបាលមិនទាន់បញ្ជាក់ជំហររឹងមាំក្នុងការរួមគ្នាបង្កើតជាបក្សធំមួយនៅឡើយ​

លោក អ៊ូ ច័ន្ទរ័ត្ន ថ្លែងក្នុងសន្និសី​ទ​ស្ដីពី «សំណើកែលម្អប្រព័ន្ធបោះឆ្នោត និងសេរីភាពនយោបាយនៅកម្ពុជា» រៀបចំដោយ​​​គ​​​​ណ​បក្សភ្លើងទៀន គណ​​បក្សប្រ​ជាធិ​បតេ​យ្យមូលដ្ឋាន​ គណបក្សឆន្ទៈ​ខ្មែរ ​គណ​បក្សកែ​ទ​ម្រង់​កម្ពុ​ជា និ​ងគ​​​ណ​បក្សកម្ពុជានិ​យម នៅរាជធានី​ភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

តំណាង​គណបក្សនយោបាយដែលផ្ដួចផ្ដើមគំនិតចង់បង្កើតសម្ព័ន្ធភាពឱ្យមានគោលការណ៍​​​រួម​​មួ​យ ជា​អ្នក​ប្រធិបតេយ្យនៅ​​មុន​​ការ​​បោះ​​ឆ្នោតជ្រើសតាំងតំណាងរាស្រ្ត​ ដែលនឹងមកដល់​​ក្នុង​ខែ​កក្ក​ដា ឆ្នាំ​​២​០​​២៣ខាងមុខ​​នេះ បញ្ជាក់​ថា វាហាក់ដូចជាពិបាកនឹងកើតឡើងបានណាស់ ជាពិសេសការ​​រួម​​​​​​កម្លាំងគ្នា​​ឱ្យទៅ​​ជា​​គណបក្សធំដែល​​ជ្រកក្រោម​​ឆ័ត្រ​​តែ​​មួយ។

លោក អ៊ូ ច័ន្ទរ័ត្ន សហស្ថាបនិក​គណបក្សកែទម្រង់កម្ពុជា ប្រាប់​វីអូឌី​នៅថ្ងៃចន្ទនេះថា មក​​​​ដល់​ពេល​នេះ ភាព​ជាក់​លាក់​នៃការច្របាច់បញ្ចូលគ្នាឱ្យទៅជាគណបក្សធំមួយនៅមុន​​ការ​​បោះ​​ឆ្នោ​​​ត​​​ជាតិ​មកដល់នេះ អា​​ច​​នឹងមិនដំណើរការច្រើនជាង។ លោកបន្តថា យោងតាម​សកម្មភាព​ដែល​គណ​​បក្សធ្លាប់ធ្វើកិច្ចការរួមគ្នាក្នុ​​​ង​​​​​ពេលកន្លងទៅ ប្រឆាំងនឹង​នីតិវិធីនៃការបោះឆ្នោតដែលឆ្គាំឆ្គងនិង​​​បទដ្ឋានគតិយុត្តផ្សេងទៀត គឺ​​​ជា​​សកម្មភាពត្រឹមតែកិច្ចសហប្រតិបត្តិការគ្នា។

លោកបន្តថា៖ «ការសម្រចចិត្តបង្កើតឱ្យទៅជាបក្សមួយឬក៏សហការគ្នាក្នុងការបោះឆ្នោតនេះ យើង​​មិន​ទាន់​បាន​ជជែក​គ្នាជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ។ វាគ្រាន់​តែ​ថា​មាន​សេណារីយ៉ូខ្លះ​ដែល​ដាក់​ចេញ​ហ្នឹង​យ​ក​​​ទៅពិចារណា។ យើងគួរបែងចែកកន្លែងគ្នា ឬក៏តំបន់ និងខេត្ត​នានារវាង​គណបក្ស​ហ្នឹង ឬក៏​​ដាក់​​​​បញ្ជីតែមួយនៅក្រោមគណបក្សណាមួយ ឬក៏អាចបង្កើតទៅជាគណបក្សថ្មីមួយ »។

បើតាមលោក អ៊ូ ច័ន្ទរ័ត្ន គ្រប់អ្នកនយោបាយ​ដែលនៅក្រៅរដ្ឋាភិបាលទាំងអស់ មើល​ដឹង​ថា ប្រ​​សិន​​​​បើ​​​មិ​ន​​រួម​​​​កម្លាំងគ្នាឱ្យធំធាត់​នៅមុនការបោះឆ្នោតជាតិទេ នោះ​មិនងាយ​​​នឹង​ទទួល​បាន​​ជោគ​ជ័យ​​នៅ​​​​​ក្នុង​​ការ​​បោះ​​​ឆ្នោ​​ត​​​ជាតិនេះណាស់។

រដ្ឋាភិបាលបានកំណត់យកថ្ងៃទី​​២៣ ខែ​កក្កដា ឆ្នាំ២០​​២​​៣ ជា​​ថ្ងៃ​បោះ​​ឆ្នោត​ជ្រើ​​ស​​​​តាំង​តំណាង​រាស្រ្ត សម្រាប់នីតិកាលទី៧។

ចំណែកលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ឆ្លើយតបថា គណបក្សចាស់​​វស្សា​​មួយ​​នេះដូច​​មិន​​​​​ទាន់បានគិតគូរ​ទៅដល់ការចង​សម្ព័ន្ធភាព ឬបង្កើតបក្សនយោបាយ​​មួយដាច់​​ដោយ​​ឡែក​នៅឡើយ​​ទេ​​​។ លោកបន្តថា នៅចំពោះមុខនេះ គណបក្សភ្លើងទៀនធ្វើយ៉ាងណា​ពង្រឹង​​កម្លាំង​​​នៅមូល​ដ្ឋានឱ្យរឹង​​មាំ​​ជា​​មុនសិន។ ប៉ុន្តែគណបក្សរបស់លោកក៏​នឹងមិន​បដិសេធ​ដែរក្នុង​​ដំណើរ​ការ​នៃកិច្ចសហ​​ប្រតិ​​បត្តិការ ដើ​​ម្បី​​​​ទាមទារគោលការណ៍​មួយចំនួនជំរុញឱ្យស្ថាប័ន គ.ជ.ប មាន​​ភាព​ឯករាជ្យនិងអាចជឿទុកចិត្តបាន ពី​​គ្រប់ភាគី​ដែលចូលរួមក្នុងការប្រកួតប្រជែង។

លោកបន្តថា៖ «យើងអត់ទាន់​បាន​គិតផង គណបក្សភ្លើងទៀនយើងអត់បាន​គិត​ពី​ការបង្រួប​​បង្រួ​​​ម​នៅ​ឡើយ​ទេ នេះជា​គោលការណ៍​ជាក់ស្តែង។ មានគណបក្សខ្លះ ​គាត់​ខំ​លើក​បញ្ហា​ហ្នឹង ប៉ុន្តែ​យើង​គិត​ថា យើង​អត់ទាន់​ដល់​ពេល​​​គិត​រឿង​ហ្នឹង​ទេ។ យើងកំពុង​​រៀបចំផ្ទៃក្នុង​​គណបក្ស យើង​កំពុង​​​ពង្រឹ​​ង​​រចនាសម្ព័ន្ធយើងតាមស្រុក តាមខេត្ត តាមឃុំ»។

កាលពីថ្ងៃទី១១ ខែកក្កដា គណបក្សនយោបាយចំនួន៥បាន​​​ធ្វើ​​សន្និសី​ទ​សារព័ត៌មាន​រួ​មគ្នា​​ជា​លើក​​ដំ​បូង​​ ដែល​រៀបចំដោយ​​​គ​​​​ណ​បក្សភ្លើងទៀន គណ​​បក្សប្រ​ជាធិ​បតេ​យ្យមូលដ្ឋាន​ គណ​បក្ស​ឆន្ទៈ​​ខ្មែរ ​គណ​បក្សកែ​ទ​ម្រង់​កម្ពុ​ជា និ​ងគ​​​ណ​បក្សកម្ពុជានិ​យម។

​ក្នុងសន្និសីទនោះ តំណាង​គណបក្សនយោបាយទាំង៥ បង្ហា​ញជំនឿ​ថា ​ផែន​កា​រត​ស៊ូម​តិ​រួម​គ្នា ​ដើម្បី​​ឱ្យដំណើ​រ​កា​របោះ​ឆ្នោ​ត​ខា​ងមុ​ខ ​ឆ្លុះប​ញ្ចាំងពី​​ឆន្ទៈ​ពលរដ្ឋពិត​ប្រា​ក​ដនោះ អា​​ច​​​​នឹង​ទទួ​ល​ផល​​​ជា​​វិជ្ជ​មាន​ បើ​ទោះបី​ជាពេលនេះ ពួកគេ​​​គ្មា​ន​​តំ​ណាងរាស្ត្រ​នៅក្នុ​ង​ស​ភា សម្រា​​ប់​​​ពិនិត្យ និង​កែ​ច្បាប់​​ក្ដី។

មើលឃើញផ្ទុយពីនេះ អ្នកជំនាញផ្នែកគោលនយោបាយ លោក វណ្ណ ប៊ុនណា អះអាងថា ប្រ​​សិ​ន​​បើ​និមិត្តរូបអ្នក​​​ប្រ​ជា​​​​​​​ធិ​បតេយ្យទទួលបរាជ័យក្នុងការរួមកម្លាំងគ្នាជាធ្លុងមួយពិតមែន ដូច្នេះ​​បំ​​ណ​​ង​​​​​នៃការ​​កាន់អំ​ណា​​​ច ជាពិសេសវិធីនៃការផ្ទេរអំណាចរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅ​​កូន​​ប្រុស​​ច្បង​​របស់​​គាត់ នឹងប្រព្រឹត្តទៅដោយលូន មិនខុសអី​​ពីជិះ​​សេះ​​លែង​​ដៃ​​នោះទេ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ ធ្លាប់ប្រាប់វីអូឌីតាមទូរសព្ទ​​ កាល​​ពី​ថ្ងៃ​ទី​១៧ ខែកក្កដា​ ថានៅ​ក្នុង​មហា​សន្និ​បាត​របស់​មជ្ឈិម​បក្ស​នៃគណបក្សប្រជាជនកម្ពុជា គឺស​​មា​​ជិ​​ក​​​​គណបក្សគាំទ្រឱ្យរដ្ឋសភាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីបើកផ្លូវឱ្យមាន​​ស្ថិរភាព​​នយោ​​បា​​យ​​​។ ក្រៅពីនេះ មហាសន្និបាតវិសាមញ្ញនេះក៏នៅតែបន្តគាំទ្រលោក ហ៊ុន ម៉ាណែត ជា​​បេក្ខ​​ភាព​នាយករដ្ឋមន្រ្តីបន្តវេន។

បើគេពិនិត្យមើលពីគោលបំណងនៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី​១០​​​​វិញ មាន​​ចំ​​ណុច​ពីរដែលសំខាន់ ក្នុងចំ​​ណោ​​ម​​​មាត្រាទាំង៨ គឺ​ការបង្កភាពងាយស្រួលក្នុង​​​​ការផ្តល់សេចក្តី​​ទុក​​ចិត្ត​​ឱ្យតែងតាំងនាយករដ្ឋមន្រ្តីក្រោយការបោះឆ្នោត ហើយចំណុចទីពីរគឺការបង្កើន​សមាជិក​​រដ្ឋ​​ស​​ភាក្នុងការធ្វើញត្តិបន្ទោសដកសេចក្តីទុកចិត្ត និងកោះហៅ​​រដ្ឋមន្រ្តី​​ណា​​​មួ​យ​​​​​​មកសួរនាំ ឬ ទម្លាក់នាយករដ្ឋមន្រ្តី ។

កម្ពុជាធ្លាប់​​ជាប់គាំ​​ងខាងនយោបាយស្ទើរពេញមួយឆ្នាំ កាលពីឆ្នាំ២០០៣ ដល់ខែកក្កដា ឆ្នាំ២​​០​០​៤ ក្រោយ​​បោះ​​​​ឆ្នោតជាតិរួច។ ការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ដោយអនុវត្តតាមលំនាំ​​ពី​​ធម្ម​នុញ្ញរ​ប​​ស់​​​​ប្រ​ទេ​​ស​​​បារាំងនេះ បានបញ្ចូលការបោះឆ្នោតជាកញ្ចប់ ដើម្បី​​សម្រេច​​បំ​​ណ​ងពីរក្នុង​​ពេល​​តែមួយ គឺ​​បោះ​ឆ្នោតជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភាផង និងនាយករដ្ឋមន្រ្តីផង។ ប៉ុ​​ន្តែ​​​​​​​សម្រាប់វិសោធនកម្មមាត្រាមួយចំនួននៃរដ្ឋធម្មនុញលើកទី១០នេះ វាកាន់តែមានភាពងាយស្រួលជា​ង​​​​ការបោះឆ្នោតជាកញ្ចប់ទៅទៀត។

បើគេពិនិត្យលើសេចក្តីព្រាង​នៃវិសោធនកម្មថ្មីនេះ គឺបានផ្តល់ភ្លើងខៀវឱ្យគណ​​បក្សដែលមានសំ​​ឡេ​ង​​​នាំមុខគេនៅក្នុងរដ្ឋសភា ស្នើថ្វាយទៅព្រះមហាក្សត្រតែងតែងជានាយករដ្ឋមន្រ្តី ដើម្បីបង្កើត​​ក្បា​​​​​​ល​​​​​​​ម៉ាស៊ីនដឹកនាំរដ្ឋាភិបាលតែម្តង ដោយមិនចាំបាច់ផ្តល់សេចក្តីទុកចិត្តពីប្រធានរដ្ឋសភាដូច​មុន​​ទៀ​​​ត​​​​នោះទេ។

អ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយ លោក វណ្ណ ប៊ុនណា មើលឃើញថា វិសោធនកម្មរដ្ឋ​​ធម្ម​​នុញ្ញ​​ថ្មី​នេះ ពិតជាជួយឱ្យគណបក្សប្រជាជនកម្ពុជាសម្រេចគោលបំណងរបស់ខ្លួន ដោយមិន​​មាន​​​​ឧបសគ្គរារាំងនោះទេ។ លោកបន្តថា មានតែមធ្យោបាយមួយគត់ដែលអាចកាត់បន្ថយ​នូវ​​គោ​​ល​​​​​បំណងនេះបាន នោះគឺការរួមកម្លាំងគ្នាពីបក្សក្រៅរដ្ឋាភិបាល។

លោកបន្តថា៖ ​«អ៊ីចឹងចំណុចដែលចែងថា ការស្នើពីគណបក្សដែលមានអាសនៈច្រើន ប៉ុន្តែគណ​​ប​​ក្ស​​​​ដែល​​មានអាសនៈច្រើននៅទីនេះ មិនប្រាកដថាគណបក្សដែល​​ទទួលបានសំឡេង​​៥០បូ​​ក​​​​​​​១​ទេ ក្នុងការបង្កើតរដ្ឋាភិបាល។ អ៊ីចឹង​គណបក្សតូចៗ មិនអាចរួមគ្នាក្នុងការបង្កើត​​កម្លាំងន​​យោ​​បាយ ឬចលនានយោបាយណាមួយធ្វើឱ្យគណបក្សប្រជាជនហ្នឹង ក្នុងការផ្តល់ និងគ្រប់គ្រង​​អំ​​ណាច​ព្រមទាំងអាចផ្ទេរអំណាចផងដែរ»។

គេសង្កេតឃើញថា ចាប់ពីក្រោយការបោះឆ្នោតជាតិលើកដំបូង កាលពីឆ្នាំ១៩៩៣ ដែលរៀបចំ​​ឡើង​​​ដោយអាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិនៅកម្ពុជា ដែលហៅកាត់ថា អ៊ុន​​តាក់ ដោយ​​មាន​​កិច្ចសហការពីក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៃកម្ពុជា គឺគ្មានគណបក្សណាគ្រប់​​គ្រង​​​​អា​សនៈ

ភាគ​​ច្រើន​​​ដាច់ខាត ពីរភាគបី ដែលត្រូវការចាំបាច់ ដើម្បីបង្កើត​​រដ្ឋាភិបាលថ្មីនោះតែ​​ឯក​​ឯ​​ងបាន​​ឡើយ លើក​​លែង​​​​តែការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តមួយអាណត្តិ កាលពីឆ្នាំ២០១៨។

ទាំងអ្នកជំនាញគោលនយោបាយ និងគណបក្សដែលនៅក្រៅរដ្ឋាភិបាល ឯកភាពស្របគ្នាថា ដំ​​ណើ​​​​​​រការបោះឆ្នោតជាតិខាងមុខនេះ បើកម្លាំងអ្នកប្រជាធិបតេយ្យមិនដើរលើធ្លុងតែមួយទេ កុំ​​ថា​​ឡើ​​​យ​​ទៅដល់ជោគជ័យលើការបោះឆ្នោត សូម្បីឥទ្ធិពលនៅក្នុងរដ្ឋសភាក៏សឹង​​ថាមិន​​មាន​​ផង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ