កម្ពុជា​បន្ត​រកឃើញ​មនុស្ស​២០នាក់​បន្ថែម​ទៀត​ឆ្លង​ជំងឺ​កូវីដ-១៩

ក្រុមមន្ត្រីជំនាញសុខាភិបាលចុះពិនិត្យអ្នកដែលធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ក និងជាមណ្ឌលសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ស្ថិតក្នុងវិទ្យាល័័យ ហ៊ុន សែន កំពង់កន្ទួត ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១។ (វេបសាយ៖ រដ្ឋបាលខេត្តកណ្ដាល / kandal.gov.kh)

ក្រសួងសុខាភិបាលបាន​ប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី​ ចំនួន២០​​ករណី​បន្ថែមទៀត កាលពីថ្ងៃម្សិលមិញ ខណៈអ្នកជំងឺ​ចំនួន១៤នាក់ បាន​​​ជា​សះ​ស្បើយ។

សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី២៧ ខែ​កក្កដា ឆ្នាំ២០២២ ឱ្យ​ដឹងថា អ្នកជំងឺ​​​​​កូវីដ-១៩​ថ្មី ដែល​បានរកឃើញទាំង២០នាក់​​នោះ ជា​​ការ​ឆ្លង​វីរុស​​ប្រភេទអូមីក្រុង ក្នុងនោះមាន១៣នាក់ជាករណី​​ដែល​​​​ស្នើ​សុំ​វិញ្ញាបនបត្រ​ចេញទៅក្រៅប្រទេស។

ចំណែកអ្នកជាសះស្បើយវិញ ក្រសួងថាមានចំនួន​១៤​នាក់ ខណៈ​មិនមានករណីស្លាប់នោះទេ។

បើតាមក្រសួងសុខាភិបាល គិត​ត្រឹមព្រឹកថ្ងៃពុធ​នេះ កម្ពុជាបាន​រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​សរុប​ចំនួន១៣៦​ ៦៥១នាក់ ក្នុងនោះជាសះស្បើយ ​១៣៣ ៤៣៥នាក់ និងស្លាប់ចំនួន៣ ០៥៦នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ