អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩​នៅ​កម្ពុជា​បាន​កើន​ដល់​ជិត​៣០នាក់​ក្នុង​មួយ​ថ្ងៃ

រថយន្តពេទ្យដឹកអ្នកជំងឺកូវីដ១៩ ទៅព្យាបាលនិងធ្វើចត្តាឡីស័កនៅសណ្ឋាគារ The Great Duke ក្រោយផ្លាស់មកពីមណ្ឌលចត្តាឡីស័កព្រែកព្នៅ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ក្រសួងសុខាភិបាលបាន​ប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី​ ចំនួន២៩​​ករណី​បន្ថែមទៀត កាលពីថ្ងៃម្សិលមិញ ខណៈអ្នកជំងឺ​ចំនួន១៩នាក់បាន​​​ជា​សះ​ស្បើយ។

សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី២៨ ខែ​កក្កដា ឆ្នាំ២០២២ ឱ្យ​ដឹងថា អ្នកជំងឺ​​​​​កូវីដ-១៩​ថ្មី ដែល​បានរកឃើញទាំង២៩នាក់​​នោះ ជា​​ការ​ឆ្លង​វីរុស​​ប្រភេទអូមីក្រុង ក្នុងនោះមាន៣នាក់ជាករណីនាំចូលពីក្រៅប្រទេស និង​៧នាក់ជាករណី​​ដែល​​​​ស្នើ​សុំ​វិញ្ញាបនបត្រ​ចេញទៅក្រៅប្រទេស។

ចំណែកអ្នកជាសះស្បើយវិញ ក្រសួងថាមានចំនួន​១៩​នាក់ ខណៈ​មិនមានករណីស្លាប់នោះទេ។

បើតាមក្រសួងសុខាភិបាល គិត​ត្រឹមព្រឹកថ្ងៃព្រហស្បតិ៍​នេះ កម្ពុជាបាន​រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​សរុប​ចំនួន១៣៦​ ៦៨០នាក់ ក្នុងនោះជាសះស្បើយ ​១៣៣ ៤៥៤នាក់ និងស្លាប់ចំនួន៣ ០៥៦នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ