អ្នកឃ្លាំមើល​បារម្ភ​ពីបញ្ហា​សង្គម​កើនឡើង ក្រោយ​រដ្ឋធម្មនុញ្ញ​ត្រូវ​បាន​កែ​ជា​លើកទី១០

ប្រធានរដ្ឋសភា លោក ហេង សំរិន លើកដៃគាំទ្រការសម្រេចមួយក្នុងសម័យប្រជុំលើកទី៧ នីតិកាលទី៦ រៀបចំដោយរដ្ឋសភា លើរបៀបវារៈចំនួន៥ ក្នុងនោះក៏លើកឡើងអំពី «ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែម នូវមាត្រាចំនួន៨» នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ National Assembly Of Cambodia)

​​​​អ្នកឃ្លាំ​មើលមួយ​ចំនួ​នប​ង្ហាញ​កា​រ​ព្រួយ​បារម្ភថា​ រ​បត់​នយោ​បាយនឹ​​​ង​ទាញ​ទ​​ម្លាក់​​កា​​​​រ​ទទួលខុសត្រូវរ​ប​ស់រដ្ឋាភិបា​​​​លចំពោះ​ម្ចា​​ស់​​ឆ្នោតបន្ថែមទៀត​​​ និង​មាន​ការកើនឡើ​ងនូវ​​អំពើពុ​ករលួ​យ ក្រោយ​​​រដ្ឋ​សភា​អ​នុម័​ត​​​វិ​​សោធ​​ន​កម្ម​រដ្ឋធម្មនុញ្ញ​លើ​​កទី​១​០ ទាំងទាត់ចោ​ល​កា​រព្រួយ​បារ​ម្ភរ​បស់​គ​ណប​ក្សនៅ​ក្រៅរដ្ឋាភិ​បាល​ចំ​នួ​​​​ន៤​​ដែ​​ល​មា​នសំឡេង​ឆ្នោត​នៅឃុំសង្កាត់។​​

កាល​ពីថ្ងៃ​ព្រ​ហស្ប​​តិ៍​ម្សិ​ល​មិញ ​រ​ដ្ឋស​ភាបា​​​​​ន​​​អ​នុ​ម័​តទាំ​​ង​​ស្រុងលើ​​សេច​​ក្ដីព្រា​​ង​​ច្បាប់​​វិ​សោធ​ន​កម្ម​​រដ្ឋធ​ម្មនុ​ញ្ញ​​​​​​លើ​ក​​​ទី​​១​០ ​ដែល​​​រ​ដ្ឋា​ភិបាល​​បាន​​ស្នើ​ឡើង​ ខ​ណៈគណបក្ស​ភ្លើ​ងទៀ​ន ​គណ​ប​ក្សប្រជាធិ​ប​តេ​យ្យមូ​ល​ដ្ឋា​ន ​គណប​ក្សឆន្ទៈ​​​ខ្មែរ​ និងគណ​បក្ស​កែទ​ម្រង់​កម្ពុជា ​ព្រមទាំង​​​​ក្រុ​មអ​​​ង្គការស​ង្គមស៊ី​វិល​ចំនួ​ន១០​​​៤​​​​ស្ថាប័ន​ បា​ន​​ស្នើ​រដ្ឋសភា​​កុំអ​​នុម័​ត​ ​ដោ​​​យ​បា​រម្ភ​ថា​ ការស្នើ​កែនេះនឹ​​ង​​​​​កាត់​​ប​ន្ថយ​អំ​ណាច​​​ស​ភា ​និងប៉ះ​​​ពា​ល់ដ​ល់​ប្រ​ព័ន្ធ​​សភានិ​​យម​អា​​​ស្រ័​យ​ធម្មនុ​ញ្ញ​​ក្ដី​។

​បញ្ហា​នេះ អនុប្រ​ធាន​បណ្ដោះអាស​ន្ន​គ​ណ​បក្ស​កែទម្រង់ក​ម្ពុជា លោ​ក ​អ៊ូ ច័ន្ទ​រ័ត្ន​ ​មានប្រសាសន៍នៅថ្ងៃសុក្រ​នេះ​​​ថា​ ក្នុ​ង​រ​បប​​​ប្រជាធិប​តេយ្យ​ រដ្ឋស​ភាដើរ​តួនា​ទីសំខា​ន់​ក្នុ​ង​ការ​ជំរុញដំ​ណើរ​​កា​រ​ប្រ​ជាធិបតេយ្យ។ ប៉ុន្តែលោក​​ថា ការ​ដែ​ល​​រដ្ឋ​ស​ភាអនុ​ម័​តវិសោ​ធនកម្មរដ្ឋធម្មនុញ្ញ នាថ្ងៃ​ម្សិលមិញ​ ឆ្លុះ​បញ្ចាំ​ងថា​ រដ្ឋស​ភាមិ​នបា​នបំ​ពេ​​​ញតួនា​ទីនេះ​ទេ​ ​ដែលថា របត់នេះនឹងជំរុញឱ្យមានការរំលោភបំពានសិទ្ធិពលរដ្ឋកាន់តែខ្លាំង។

លោកថា៖ «រដ្ឋាភិបាល​អាចនឹងប្រព្រឹត្តកំហុស ព្រោះជាអ្នកកាន់អំណាច ជាអ្នកមានកាំភ្លើងមានអាវុធ ហើយ​ជាអ្នកអនុវត្តផ្ទាល់ ដូច្នេះប្រសិនបើសភាមិនមានអំណាចគ្រប់គ្រាន់ទេ ខ្ញុំជឿថា ការរំលោភបំពានទៅលើប្រជាពលរដ្ឋក្ដី វាអាចនឹងកើតឡើងងាយស្រួលមែនទែន»។

អ​​​គ្គលេខាធិការ​គណប​ក្សប្រ​ជាធិ​បតេយ្យមូលដ្ឋាន ​លោក ​សាម​ អ៊ីន ​បង្ហាញការព្រួយបា​រម្ភប្រហា​ក់ប្រ​​ហែល​នេះ​ដែរ បើទោះជាលោកអះអាងថា មិនមានការ​ភ្ញាក់​ផ្អើល​ពី​របៀបធ្វើការ​របស់​​រដ្ឋាភិ​បាល​ឯកបក្សក្ដី។

លោ​កថា៖ «រឿង​ហ្នឹង វាអាច​រុញឱ្យមានការរំលោភអំណាច ការប្រើប្រាស់អំណាចមិនត្រឹមត្រូវរបស់ស្ថាប័​​​​ន​​​​​​នីតិប្រ​តិបត្តិហ្នឹង [រដ្ឋាភិបាល] កាន់តែកើនឡើង​ធំ វារុញឱ្យមានអំពើពុករលួយកាន់តែខ្លាំង ដោ​យ​​សា​​​រកង្វះ​​ការតាមដាន ការត្រួតពិនិត្យរបស់រដ្ឋសភាទៅលើរាជរដ្ឋាភិបាល។ រឿងហ្នឹងវានឹងមានផ​ល​ប៉ះពា​ល់​​​ធ្ង​ន់​ធ្ងរ»។

ប្រធាន​គ្រប់​គ្រង​ទូទៅ​នៃ​អង្គការ​ការ​ពារ​សិទ្ធិមនុស្ស​លីកាដូ​​ លោក អំ សំអាត កត់សម្គាល់ថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០​នេះ ក៏ដូចការ​ធ្វើវិសោធនកម្ម​៩លើក​កន្លងទៅដែរ អាចជាការបម្រើឱ្យផលប្រយោជន៍​​នយោយបាយច្រើនជាងការតម្កល់ស្មារតីដើមនៃរដ្ឋធម្មនុញ្ញ។

អ្ន​កនាំ​ពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា លើកឡើងថា ការដែលរដ្ឋ​ស​​ភា​អ​​​នុ​ម័ត​លើការស្នើកែរដ្ឋធម្មនុញ្ញ​ ទាំងច្រាន​ចោល​ការព្រួយបារម្ភរបស់តំណាងអង្គការសង្គមស៊ីវិលជាង១០​០​​ស្ថា​ប័ន​នោះ ជា​ការព្រួយបារម្ភមួយទៀតដល់ការស្ដារស្ថាន​ភាព​សិទ្ធិ​មនុស្ស និង​ប្រជាធិប​តេយ្យ។

លោកថា៖ «បើសិនជាការលើកឡើងទាំងអស់ហ្នឹងមិនត្រូវបានពិចារណា អ៊ីចឹងបញ្ហាទាំងឡាយហ្នឹងកាន់​តែ​គរ​ច្រើន​​ឡើង​ ហើយវិបត្តិហ្នឹងនឹងមិនអាចដោះស្រាយបានទេ»។

អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង បានច្រានចោលការលើកឡើងនេះ ដោយថា ការអនុម័តច្បាប់ជាការសម្រេចចិត្តរបស់តំណាងរាស្ត្រនីមួយៗ ដែលតំណាងឱ្យពលរដ្ឋភាគច្រើន។

លោកថា៖ «សភាជាស្ថាប័នដែលបោះឆ្នោតដោយប្រជាពលរដ្ឋ ចំណែកគណបក្សនយោបាយ និងសង្គមស៊ីវិ​​​ល មិនមែនតំណាងឱ្យអី​[ពលរដ្ឋ]ណា ដូច្នេះហើយ […] ការដែលនិយាយថាការបោះឆ្នោត [អនុម័តច្បា​ប់] ​មិ​នត្រឹមត្រូវ ជាការខុសហើយ»។

បន្ថែ​មពីនេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ នៅ​ពេលឡើងថ្លែង​ការពារសេចក្ដីស្នើកែរដ្ឋធ​ម្ម​នុ​ញ្ញលើកទី១០នៅរដ្ឋសភា កាលពីថ្ងៃម្សិលមិញ បានអះអាងថា ការរារាំង​មិន​ឱ្យសភាអ​នុម័ត​របស់គណបក្សទាំង​៤ ជាចេតនាចង់ឱ្យមា​​ន​​កា​រជាប់គាំងនយោបាយ ដើម្បីតថ្លៃនយោបាយសម្រាប់​ជាប្រយោជន៍ក្រុមជំទាស់តែប៉ុណ្ណោះ។

លោកថា៖ «ការប្រកាសរបស់គណបក្សទាំង៤ ដែលថាមិនគាំទ្រការធ្វើវិសោធនកម្មលើកទី១០នៃរដ្ឋធម្ម​​​នុ​ញ្ញ វាគឺជារឿងធម្មតា ប៉ុន្តែថាពុំ​មែនផ្អែកទៅហេតុផល​​​ដើម្បីការពាររបបសភានិយម ឬរបបប្រជាធិបតេយ្យ​សេ​​​រី​​ពហុបក្ស​​អ្វី​នោះ​ទេ ប៉ុន្តែ​គ្រាន់​តែ​ចង់​ការ​ពារ​នូវផលប្រយោជន៍ខាងនយោបាយរបស់ខ្លួន​ជាយថាហេតុនា​​ពេ​​ល​​ខា​ងមុខនេះតែប៉ុណ្ណោះ»។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា លើកឡើងថា សភាជាតិជាតំណាងប្រជាពលរដ្ឋ ដែ​លពាំនាំសេចក្ដីត្រូវការនិងកង្វល់របស់ពលរដ្ឋ ដើម្បីស្វែងរកដំណោះស្រាយ។ ប៉ុន្តែលោកថា នៅពេលមានកា​រ​លើ​កឡើងពីក្រុមអង្គការសង្គមស៊ីវិល និងគណបក្សនយោបាយមួយចំនួន​ តែ​​​បែរជាមិនយកមក​ជជែកពិភា​ក្សា​​​ដេញដោលឱ្យសាធារណជនអស់ចិត្តទេ នោះ​បង្ហាញ​​ថា សភាស្ថិតក្រោមឥទ្ធិពល​គណបក្ស​កាន់​អំណា​ច ​ហើយ​របត់នយោបាយបែបនេះមិនអាច​ឆ្លើយតបទៅនឹងតម្រូវការរបស់ពលរដ្ឋទេ។

លោកថា៖ «បញ្ហាប្រជាធិបតេយ្យ បញ្ហាយុត្តិធម៌សង្គម វាមិនអាចរកឱ្យបាន ហើយអ្វីដែលប្រជាពលរដ្ឋត្រូវការពិតប្រាកដហ្នឹង អ្នកនយោបាយមិនឆ្លើយតបតាមការលើកឡើងរបស់ប្រជាពលរដ្ឋទេ»។

គួរប​ញ្ជាក់ថា រដ្ឋសភា​ កាលពីថ្ងៃម្សិលមិញ បាន​អនុម័តទាំងស្រុងលើ​​​​​​សេចក្តី​ព្រា​ង​ច្បាប់​ធម្មនុញ្ញ ស្តីពីវិសោធន​កម្ម​មាត្រា ១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ មាត្រា១០២ថ្មី មាត្រា​១១៩ថ្មី(មួយ) និងមាត្រា​១២៥ថ្មី នៃរដ្ឋធម្ម​នុញ្ញ និងមាត្រា៣ថ្មី និងមាត្រា​៤ថ្មី នៃ​ច្បាប់ធម្ម​នុញ្ញ​​បន្ថែម ដោយ​សំឡេង​១០៥លើ១០៦សំឡេង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ