ជនជាតិ​ឥណ្ឌូនេស៊ី​៥៣នាក់​ត្រូវ​បាន​ឃុំខ្លួននៅទីកន្លែងឧស្សាហកម្មឆបោក

ទិដ្ឋភាពតាមដងវិថីមួយកន្លែងក្នុងខេត្តព្រះសីហនុ អំឡុងពេលមានការរាតត្បាតកូវីដ១៩ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តព្រះសីហនុ)

ទស្សនាវដ្ដី ឥណ្ឌូនេស៊ី Tempo បានរាយការណ៍ថា ស្ថានទូតឥណ្ឌូនេស៊ីបានអំពាវនាវឱ្យនគរបាលកម្ពុជាជួយសង្គ្រោះជនជាតិរបស់ខ្លួនចំនួន៥៣នាក់ ដែលស្ថានទូតមួយនេះជឿថា កំពុងជាប់ឃុំនៅទីកន្លែងឧស្សាហកម្មឆបោកក្នុងប្រទេសកម្ពុជា ដែលជាផ្នែកមួយនៃការកើនឡើងយ៉ាងខ្លាំងនៃជនរងគ្រោះ​នៅឆ្នាំនេះ។

យោងតាមទស្សនាវដ្ដី Tempo ដដែលនេះបានឱ្យដឹងថា អគ្គនាយកដ្ឋានការពារពលរដ្ឋ នៃក្រសួងការបរទេសឥណ្ឌូនេស៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពលរដ្ឋឥណ្ឌូនេស៊ីទាំង៥៣នាក់ត្រូវបានឃុំខ្លួននៅ «ក្រុមហ៊ុនឧស្សាហកម្មឆបោក» ក្នុងខេត្តព្រះសីហនុ។ អគ្គនាយកដ្ឋាន​បាន​និយាយ​ថា របាយការណ៍​នេះ​កំពុង​ត្រូវ​បាន​ស៊ើបអង្កេត​ដោយ​នគរបាល​កម្ពុជា។

ទស្សនាវដ្តីដដែលនេះបាន​រាយការណ៍​ថា៖​ «​ស្ថានទូត​បាន​ទាក់ទង​នគរបាល​កម្ពុជា​ ហើយ​បាន​ស្នើសុំ​ជំនួយ​សម្រាប់​ការ​ដោះលែង​ពលរដ្ឋ​ឥណ្ឌូនេស៊ីទាំង​នោះ​»។

ទស្សនាវដ្តីនេះបានបន្តទៀតថា មិនទាន់មានព័ត៌មានលម្អិតអំពីការជួញដូរមនុស្សជាក់ស្ដែងនៅឡើយទេ ប៉ុន្តែគេឃើញមានការបញ្ចេញមតិអំពីករណីនេះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមនៅលើទំព័រហ្វេសប៊ុករបស់អភិបាលខេត្ត សិនត្រល ចាវ៉ា (Central Java)។

ទស្សនាវដ្តីនេះក៏បានបន្ថែមទៀតថា៖ «ករណីបែបនេះកើតមានជាបន្តបន្ទាប់ ស្របពេលមានការផ្សព្វផ្សាយពាណិជ្ជកម្មជាច្រើនអំពីដំណឹងជ្រើសរើសបុគ្គលិកនៅក្នុងប្រទេសកម្ពុជា ដែលបានផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម»។

ទស្សនាវដ្ដីដដែលបន្តទៀតថា ជនជាតិឥណ្ឌូនេស៊ីចំនួន១១៩នាក់ត្រូវបានបញ្ជូនចេញពីប្រទេសកម្ពុជានៅឆ្នាំ២០២១ ខណៈគិតត្រឹមខែកក្កដា​ ឆ្នាំ២០២២នេះ ជនជាតិឥណ្ឌូនេស៊ី​ចំនួន១៣៣​នាក់​​ត្រូវបានបញ្ជូនចេញពីកម្ពុជា ជាមួយជន​រងគ្រោះចំនួន១៥៨នាក់ទៀត ដែលអាជ្ញាធរបានកត់ត្រា។ ឥណ្ឌូនេស៊ី​បាន​ប្រមូល​ទិន្នន័យអំពី​ក្រុមហ៊ុន​ជ្រើសរើស​បុគ្គលិក និង​សម្របសម្រួលឱ្យមាន​ការ​ស៊ើបអង្កេតនៅក្នុងប្រទេស​កម្ពុជា។


បកប្រែនិងសម្រួលដោយលោក លី សេងហន ចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Briefs: 53 Indonesians Allegedly Confined, Girl Dies Sleeping on Power Strip

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ