យុវតី​អាយុ១៧ឆ្នាំម្នាក់​ឆក់ស្លាប់ ខណៈ​ដេក​លើ​ព្រីភ្លើង

ព្រីភ្លើងដែលបង្កហេតុឱ្យនារីជាអ្នកបកប្រែភាសារចិនម្នាក់បាត់បង់ជីវិត ដោយហេតុការណ៍កើតឡើងនៅភូមិសង្គម ឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ)

យុវតីម្នាក់អាយុ១៧ឆ្នាំ ជាជនជាតិខ្មែរ ធ្វើការជាអ្នកបកប្រែភាសាចិន នៅក្រុមហ៊ុនរ៉ែមាស ក្នុងខេត្តក្រចេះ បានស្លាប់ដោយសារឆក់ខ្សែភ្លើង​ ក្រោយសមត្ថកិច្ចរកឃើញជនរងគ្រោះដេកនៅលើព្រីភ្លើង។

យោងតាមនគរបាលខេត្តបានឱ្យដឹងថា ក្រុមមន្រ្តីបានរកឃើញយុវតីនេះ កាលពីព្រឹកថ្ងៃពុធ នៅក្នុងបន្ទប់ជួលរបស់នាង​។

នគរបាលបាននិយាយថា យុវតីរូបនេះបានដេកនៅលើព្រីភ្លើងដែលនាងដាក់នៅលើគ្រែ ដើម្បីសាកថ្មទូរសព្ទបណ្ដើរ និងលេងបណ្ដើរនៅពេលយប់។

​នគរបាល​បាន​បន្ថែម​ទៀតថា នាង​​ធ្វើ​ការ​ឱ្យ​ក្រុមហ៊ុន​រ៉ែ​មាស​ចិន​មួយ​នៅ​ឃុំ​ក្បាលដំរី ស្រុក​សំបូរ។

នគរបាលនិយាយថា៖ «ការធ្វើកោសលវិច័យរបស់នគរបាល និងការពិនិត្យសាកសពដោយគ្រូពេទ្យនៅកន្លែងកើតហេតុ បានបញ្ជាក់ច្បាស់ថា នាងបានស្លាប់ដោយសារឆក់ខ្សែភ្លើង»។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ